ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! រន្ទះបាញ់ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះ ៦៧ខ្នង នៅស្រុកសំរោងទង

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្ដស្រុកសំរោងទង មានភ្លៀងលាយឡំខ្យល់កន្រ្ដាក់ និងរន្ទះបាញ់ បណ្ដាលឲ្យប៉ះពាល់ចំនួន ០៣ឃុំ លើ១៤ភូមិ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៦៧ខ្នង ដូចខាងក្រោម ៖
១-ឃុំខ្ទុំក្រាំងចំនួន ០១ភូមិ ភូមិឯកភាពខ្យល់របើកដំបូលផ្ទះ ០២ខ្នង និងរន្ទះបាញ់ផ្ទះ ០១ខ្នង (របើកដំបូល) ។
២-ឃុំតាំងក្រូចចំនួន ០៥ភូមិ ភូមិសន្ដិភាពខ្យល់របើកដំបូលផ្ទះ ០៣ខ្នង, ភូមិគ្រឹះធំខ្យល់របើកដំបូលផ្ទះ ០៣ខ្នង, ភូមិចម្ការស្លែងខ្យល់របើកដំបូលផ្ទះ ០២ខ្នង, ភូមិទំពាមខ្យល់របើកដំបូលផ្ទះ ០៨ខ្នង, ភូមិថ្មីឧត្ដមខ្យល់របើកដំបូលផ្ទះ ០៦ខ្នង ។
៣-ឃុំព្នាយចំនួន ០៨ភូមិ ភូមិត្នោតជ្រុំខ្យល់របើកដំបូលផ្ទះ ១០ខ្នង, ភូមិបាទីខ្យល់របើកដំបូលផ្ទះ ០៣ខ្នង, ភូមិត្រពាំងអូលរន្ទះបាញ់របើកដំបូលផ្ទះ ០២ខ្នង, ភូមិតាំងក្រសាំងខ្យល់របើកដំបូលផ្ទះ ១២ខ្នង, ភូមិក្រាំងស្នួលខ្យល់របើកដំបូលផ្ទះ ០៥ខ្នង, ភូមិបេងខ្យល់របើកដំបូលផ្ទះ ០២ខ្នង, ភូមិសំពៅងខ្យល់របើកដំបូលផ្ទះ ០៨ខ្នង និងភូមិត្រពាំងតាមាន់ខ្យល់របើកដំបូលផ្ទះ ០២ខ្នង ។

សរុបខ្យល់របើកដំបូលផ្ទះចំនួន ៦៤ខ្នង រន្ទះបាញ់ផ្ទះចំនួន ០៣ខ្នង ។

សូមបញ្ជាក់ថា ករណីខ្យល់កន្រ្ដាក់ និងរន្ទះបាញ់ខាងលើ ពុំមានរងរបួសមនុស្ស និងសត្វទេ ៕

មតិយោបល់