Yoo Byung-eun អ្នកដែលប៉ូលិសខិតខំស្វែករកចាប់ខ្លួនរយៈពេលជាងពីរខែកន្លងមក ពាក់ព័ន្ធនិងគ្រោះថ្នាក់លិចនាវា សេវ៉ូលសម្លាប់មនុស្ស២៩៤នាក់។ សាកសពលោក Yoo Byung-eun ត្រូវបានគេរកឃើញនៅក្នុងចម្ការផ្លែជំពូ ដំបន់Suncheon កាលពីថ្ងៃទី១២ខែមិថុនា នៅលើរាងកាយពាក់អាវធំសម្រាប់ខែរងា។
ស្នងការប៉ូលិសតំបន់ Suncheon លោកWoo Hyung-ho បានឲ្យដឹងថា សាកសពលោក Yoo មានសភាពរលួយជិតអស់ទៅហើយពីបាក់ក្នុងការបញ្ចាក់ហេតុផលពីការស្លាប់របស់លោក បើទោះបីគេបានរកឃើញដាប់ស្រាជាច្រើននៅក្បែនោះ។ លោកWoo Hyung-ho បញ្ចាក់ថាពេលនេះកំពុងធ្វើការត្រួតពិនិត្យAND និងជាតិពុលនៅក្នុងរាងកាយ ដើម្បីបញ្ចាក់ថាលោកត្រូវគេសម្លាប់ឬក៏ធ្វើអត្តឃាត។ យើងសង្ឃឹមថា នឹងធ្វើឲ្យច្បាស់ពីមូលហេតុនិងពេលវេលាដែលលោកស្លាប់។ លោកYoo Byung-eun ជាបង្គូលគ្រួសារដែលគ្រប់គ្រងក្រុមហ៊ុន Chonghaejin Marine ជាម្ចាស់នាវាសេវ៉ូល ដែលលិចកាលពីថ្ងៃទី១៦ខែមេសា។
លោកYoo ត្រូវប៉ូលិសកោះហៅភ្លាមៗក្រោយលិចនាវា ប៉ុន្តែលោកបានគេចខ្លួនតាំងពីពេលនោះមករកមិនឃើញ។ ហេតុការគ្រោះថ្នាក់ធ្វើឲ្យពលរដ្ឋកូរ៉េខាងត្បូងទាំងមូលមានភាពតក់ស្លុតយ៉ាងខ្លាំង។ ពលរដ្ឋកូរ៉េខាងត្បូងមានការខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល និងអំពើពុករលួយជាហេតុបណ្តាលឲ្យមានហេតុការអាក្រក់ខាងលើកើតឡើង។ កាលពីខែឧសភា ប៉ូលិសកូរ៉េខាងត្បូងបានបង្កើនប្រាក់រង្វាន់ដល់បុគ្គលណាមួយដែលផ្តាល់ព័ត៌មានឈានដល់ការចាប់ខ្លួនលោក Yoo Byung-eun លើសពីមុនរហូតដល់១០ដង ដោយសារតែប៉ូលិសពិបាក់ក្នុងការស្វែងរកចាប់ខ្លួនរូបលោក។
ចំណែកប្រាក់រង្វាន់សម្រាប់ចាបខ្លួនកូនប្រុសរបស់លោកឈ្មោះYoo Dae-kyun កើនឡើងដល់៩៦ពាន់ដុល្លារ។ លោក Yoo ត្រូវប៉ូលិសតាមចាប់ខ្លួនដើម្បីសួរចម្លើយ ពាក់ព័ន្ធការចោទប្រកាន់ប្រព្រិត្តិអំពើពុករលួយ និងខ្វះការប្រុងប្រយ័ន្នបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង។ ការរកចាប់ខ្លួន លោកយូនៅគ្រប់ទិសទីទូទាំងប្រទេសដែលមានកម្លាំងទាហានប៉ូលិសរាប់ពាន់នាក់ចូលរួម។ សមាជិកក្រុមគ្រួសាររបស់លោកត្រូវចាប់ខ្លួន ដែលមានប្រពន្ធនិងប្អូនប្រុស។ ចំណែកកូនស្រីកំពុងតែគេចពីការបញ្ចូនពីទីក្រុងប៉ារីសប្រទេសបារាំងមកកាន់ទីក្រុងសេអូល។ ប្រធាននាវឹកនាវាសេវ៉ូលនិងសមាជិក១៤នាក់កុំពុងឃុំខ្លួនដើម្បីកាត់ទោស នាវឹកមួយចំនួនរងការចោទប្រកាន់ពីបទសម្លាប់មនុស្សដោយចេតនាត្រូវផ្តាន្ទាទោសប្រហារជីវិត ។ សរុបអ្នកស្លាប់ដោយគ្រោះថ្នាក់នាវាកើនឡើងដល់ទៅ២៩៤នាក់ហើយនៅមាន១០នាក់ទៀតនៅបាត់ខ្លួននៅឡើយ៕
មតិយោបល់