រថយន្តបែនដឹកដីអកសឺ វេចង្កូតឡើងលើបង្កាន់ដៃស្ពាន នៅស្រុកកៀនស្វាយ

កណ្ដាលៈ នៅថ្ងៃ៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង៤០នាទីព្រឹក ចំណុចស្ពានឬស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល
មានរថយន្តមួយគ្រឿងម៉ាក់ KIA ប្រភេទ បែនដឹកដី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A.2376 បើកបរដោយឈ្មោះ ផល សុភ័ស្ត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បើកបររថយន្ត បើកបរទិសដៅ កើតទៅលិច (ស្អាងភ្នំពេញ) ពេលមកដល់ចំណុចកើតហេតុ ក៏អកសឺជាមួយ រថយន្តមួយគ្រឿងទៀតមានទិសដៅផ្ទុយ ក៏គេចវេចង្កូតឡើងលើបង្កាន់ដៃស្ពានឬស្សីស្រុក បណ្តាលអោយបាក់បង្គោលភ្លើងសូឡាមួយដើម។

សូមបើកបរដោយមានការប្រុងប្រយ័ត្ន នឹងចេះអធ្យាស្រ័យគ្នាទៅវិញទៅមកសំណាងហើយ ករណីនេះមិនមានការប៉ះពាល់គ្រោះថ្នាក់ដល់មនុស្សឡើយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *