ព័ត៌មានជាតិ

បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់

កោះកុង: នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៣និង១០នាទីរសៀល កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកោះកុង ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន នៅត្រង់ចំណុចផែ ប្រមូលផលនេសាទ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង រួមទាំងវត្ថុតាង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់