ភ្នំពេញៈ យោងតាមការបញ្ជាក់តាម Telegram បានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន លោក ឃួន ជីវិន មន្ត្រីរដ្ឋបាល ព្រៃឈើផ្នែកឆ្លូង ខេត្តក្រចេះ ឆ្នាំកំណើត ១៩៧៤ កាលពីល្ងាចថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៧កន្លងទៅ។
លោកបន្ដថា ព្រះរាជអាជ្ញបានអនុញ្ញតឲ្យអង្គភាពប្រឆាំងអំពើពុកលួយ បន្តនិតិវិធីរបស់ខ្លួន រយៈពេល ៤៨ ម៉ោង ពោលគឺរហូតដល់ ម៉ោង ល្ងាចថ្ងៃសុក្រទី១៨ ខែសីហា ឆ្នាំ២០១៧ ដើម្បី កសាងបែបបទបញ្ជូនទៅតុលាការ ប៉ុន្តែនៅម៉ោង២រសៀលថ្ងៃទី១៧ ខែសីហា នេះACU បានបញ្ចប់និតិវិធីហើយបាន បញ្ជូនជនសង្ស័យដល់ដៃព្រះរាជអាជ្ញាមុនពេលកំណត់។
សូមបញ្ជាក់ថា លោក ឃួន ជីវិន មន្ត្រីរដ្ឋបាល ព្រៃឈើផ្នែកឆ្លូង ខេត្តក្រចេះ ទើបតែត្រូវបាន ផ្លាស់ប្តូរឲ្យទៅបម្រើការជាមន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ក្រោយពីមានការបែកធ្លាយវីដេអូ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទារលុយពីប្រជាពលរដ្ឋដែលដឹកឈើបន្តិចបន្តួចនៅតាមដងផ្លូវ៕
មតិយោបល់