បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវខ្សែភ្លើងឆក់រងរបួសយ៉ាងធ្ងន់ធ្ងរនិងបានស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំចំណោម ។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង០៨យប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅភូមិតាប៊ុន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លន់ ជីន ភេទប្រុស អាយុ៤២ឆ្នាំ ភូមិតាប៊ុនឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នៅមុនពេលកើតហេតុ បើតាមការសាកសួរនិងបំភ្លឺពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះបានបូមទឹកដាក់បាសាំងសម្រាប់ប្រើប្រាស់ តែម៉ូទ័រមិនបឺតទឹកក៏ដើរទៅស្រះដើម្បីធ្វើម៉ូទ័រ ដោយមិនបានដកឌុយខ្សែភ្លើងចេញពីព្រីភ្លើង នៅពេលចុះទៅក្នុងស្រះទឹកចរន្តអគ្គិសនីឆ្លងឆក់បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារ នាំយកទៅសង្គ្រោះមណ្ឌលសុខភាពចំណោម តែជាអកុសលពេលដឹកទៅដល់មណ្ឌលសុភាព គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយ ។
សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះម្តាយបង្កើតជនរងគ្រោះនៅភូមិចំណោមខាងលិច ឃុំចំណោម ស្រុកមង្គលបូរី ៕
មតិយោបល់