ព័ត៌មានជាតិ

នគរបាល​ឃាត់ខ្លួន​បុរស​ម្នាក់​ ក្នុង​ករណី​រួម​ភេទ​ជាមួយ​អនីតិជនបានស​ម្រេចជាច្រើនដង

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បួរ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ពៅ​ ទូច​ ហៅ​ ពៀ​ញ​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ស្ពាន​ទំនាប​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ក្នុង​ករណី​រួម​ភេទ​ជាមួយ​អនីតិជន​ នៅ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​និង​៣០​នាទី​ នៅ​ចំណុច​ភូមិ​ ស្ពាន​ទំនាប​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ។​

​ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ សុខ​ សារី​ ភេទ​ស្រី​ អាយុ​ ៦៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្ពាន​ទំនាប​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ បាន​ប្តឹង​ជនសង្ស័យ​ខាងលើ​ដែល​ធ្វើ​សកម្មភាព​លួងលោម​ទៅ​លើ​កូនស្រី​បង្កើត​របស់​គាត់​ឈ្មោះ​ ច​.​សរ​ អាយុ​ ១៥​ឆ្នាំ​ រស់នៅ​ជាមួយ​គាត់​ ដើម្បី​រួម​ភេទ​បាន​សម្រេច​ជា​ច្រើ​នដង​។​

​ករណី​នេះ​ ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់