បាត់ដំបង: នៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨វេលាម៉ោង១៣ ០០នាទី បានធ្វើការបង្រ្កាបជាក់ស្ដែងករណីរក្សាទុកដឹកជញ្ជូន ឫជួញដូរសារធាតុញៀនខុសច្បាប់ នៅចំនុចភូមិអូរ ឃុំពេជ្យចន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ដោយសម្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ជរ ផេន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិឃុំខាងលើ។ សម្ថកិច្ចដកហូតបានរួមមាន
ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៍ស្លាទុំមានអក្សរបរទេសលើគ្រាប់ថ្នាំសញ្ញា (WY) ចំនួន១០០គ្រាប់ និងទូរស័ព្ទដៃម៉ាកណូគាចំនួនមួយគ្រឿងករណីនេះកំលាំងសម្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យនឹងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី។
មតិយោបល់