-

ស្រ្តីមេម៉ាយម្នាក់ ត្រូវកូនប្រុសរបស់ខ្លួន ដុតបំផ្លាញផ្ទះ បណ្តាលឲ្យឆេះខ្ទេច នៅខេត្តកំពត

កំពត: នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទី មានករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ (ដុតផ្ទះ) បង្កឡើងដោយឈ្មោះ ទូច សំរុង ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ភូមិត្រពាំងថ្ងាន់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ។

ម្ចាស់ផ្ទះឈ្មោះ អេត សាវ៉ន ភេទស្រី អាយុ៤៦ ឆ្នាំ មុខរបរកសិករ ជាស្រ្តីមេម៉ាយ មានទីលំនៅភូមិ-ឃុំកើតហេតុ (ត្រូវជាម្ដាយ) ។

ករណីខាងលើនេះ បណ្តាលឲ្យឆេះផ្ទះតៀមសង់ពីឈើជាប់ផ្ទាល់ដី ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារមានទំហំ ៤ គុណនឹង ៥ ម៉ែត្រ (ឆេះអស់ទាំងស្រុង) ។

ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវកម្លាំងជំនាញកំពុងបំពេញឯកសារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់