ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះអាជីវករ លក់ឧបករណ៍អេឡិចត្រូនិចមួយកន្លែង បណ្តាលឲ្យខូចខាតអស់ទាំងស្រុង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថៃ្ងសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះអាជីវករ លក់ឧបករណ៍អេឡិចត្រូនិចមួយកន្លែង បណ្តាលឲ្យខូចខាតអស់ទាំងស្រុង ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់រងគ្រោះឈ្មោះ អោង លក្ខណារី ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរអាជីវករលក់ឧបករណ៍អេឡិចត្រូនិច ។

មូលហេតុ: ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យផ្ទះ ថ្មបេតុង មានទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ខូចខាតសម្ភារ: គ្រឿងអេឡិចត្រូនិច អស់ទាំងស្រុង និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ករណីខាងលើនេះ មិនមានអ្នកណាម្នាក់ ស្លាប់ឬក៏រងរបួសនោះទេ ។

ក្នុងហេតុការណ៍ននេះដែរ កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យ អគ្គិភ័យចំនួន៥គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន១ឡាន ស្មើនឹង ៤ម៉ែត្រ គូប, ហើយពន្លត់ចប់នៅវេលាម៉ោង ៦និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់