-

ករណីគ្រោះថ្នាក់ចរាចរណ៍! រថយន្តបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ នៅផ្លូវជាតិលេខ៣

កំពត: នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង
១លើក រវាងរថយន្ត និងរថយន្តបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ ស្ថិតនៅលើផ្លូវជាតិលេខ៣ ក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រវាងរថយន្ត និងរថយន្ត ម៉ាក transtar ពណ៌ ខៀវ ពាក់ផ្លាកលេខភ្នំពេញ3D61 06 មុខក្រោយភ្នំពេញ4A 2645 នៅលើផ្លូវជាតិលេខ៣ នៅចន្លោះបង្គោល១៣៧ ១៣៨ ទិសដៅស្របគ្នាពីកើតទៅលិច បើកបរដោយឈ្មោះ ឃីម នុយ ភេទប្រុស អាយុ៣៤ មិនទាន់ស្គាល់នូវអាសយដ្ឋាន បានរងរបួស ។ ចំណែកឯរថយន្ត១គ្រឿងទៀត ម៉ាក ហាន់ដាយ ពណ៌ស ពាក់ផ្លាកលេខតាកែវ3A2482 បើកបរដោយឈ្មោះ ចាន់ ថន ភេទប្រុស អាយុ៣២ឆ្នាំ មិនទាន់ស្គាល់នូវអាសយដ្ឋានបានរងរបួស ។ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះ ។

ដោយឡែកវត្ថុតាងទាំងពីរគ្រឿងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន ធ្វើកំណត់ហេតុ យកទៅរក្សាទុកនៅប៉ុស្តិ៍ឃុំថ្មី ដើម្បីរង់ចាំឲ្យភាគីទាំងសងខាង ចូលខ្លួនដោះស្រាយគ្នា នៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់