ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពកាច់សោរករ ម៉ូតូទូទាំង២៥ខេត្តក្រុង ត្រូវសមត្ថកិច្ចចុះបង្ក្រាប

រតនគិរីៈ ជនសង្ស័យ២នាក់ បានជិះរថយន្ត ម៉ាកឆ្លាមពណ៌ទឹកប្រាក់ ធ្វើសកម្មភាពកាច់សោកម៉ូតូទូទាំង២៥ខេត្ត ក្រុង ត្រូវសមត្ថកិច្ច ខេត្តរតនគិរីចាប់ខ្លួន។

ហេតុការណ៍បង្ក្រាបជនសង្ស័យ ទាំង២នាក់ខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ៣នឹង៣០នាទី រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះដំណាក់ ហាវ៉ៃ ស្តិតនៅភូមិទេសអន្ទុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោក មាស ពៅបូរា ប្រធានការិយាល័យ នគបាលកណ្តាល ព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការខេត្តរតនគិរី បានបញ្ជាក់ថា ដោយសារការចូលរួមពី កម្លាំងក្រុង កម្លាំងបញ្ជាការ ក្រុងបានលុង នឹងកម្លាំងប៉ុស្តិ៍នគបាលបឹងកន្សែង ប៉ុស្តិ៍ឡាបានសៀក ធ្វើការស្រាវជ្រាវ ឡោមព័ន្ធ មុខសញ្ញាជនសង្ស័យ ទាំង២នាក់នេះ ស្នាក់នៅផ្ទះសំណាក់ហាវ៉ៃ ទើបឈានដល់ ការចាប់ខ្លួនតែម្តង។

លោកបានបន្តថា ជនសង្ស័យទាំង២នាក់នេះ មាន១ឈ្មោះ សុង សុកាំង ហៅយក្យ ឬអាខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិក្រែក ឃុំពញ៉ាក្រែក ស្រុកពញ៉ាក្រែក ខេត្តត្បូងឃ្មុំ ទី២ឈ្មោះ អ៊ុ មករា ហៅអាស្វិត ឬអារាជ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងទី១ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព លួចកាច់សោរ ករម៉ូតូ HONDA DREAM សេរី២០១៥ ចំនួន២គ្រឿង ដែលមានស្លាកលេខ ភ្នំពេញSI.០៣២៩ នឹងស្លាកលេខបន្ទាយមានជ័យ M.៤៧៦០នៅផ្ទះសំណាក់ ហេងសុខជាតិ ខេត្តស្ទឹងត្រែង ជិះមកដល់ចំណុច អូរពងមាន់ ជនសង្ស័យ ទាំង២ ក៍បានប្រគល់ម៉ូតូទៅឲ្យ លោកធីជាតៃកុងឡាន ឆ្លាម នឹងលោកឌី ត្រូវជាប្អូនថ្លៃ លោកធីជិះបន្តមក ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។

ជនសង្ស័យទាំង២នាក់ ក៏បានបើករថយន្តម៉ាកឆ្លាមពណ៍ ទឹកប្រាក់ពាក់ស្លាក លេខភ្មំពេញ២A.៣៨១០ ឆ្ពោះមកខេត្តរតនគិរី ដើម្បីធ្វើសកម្មភាពប្លន់ បន្តដោយមកស្នាក់នៅ ផ្ទះសំណាក់ ហាវ៉ៃ ស្តិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ដើម្បីរកឱកាសល្អ ធ្វើសកម្មភាពប្លន់។

លោកថា លុះដល់ម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ អ្នកទាំង២ បានធ្វើសកម្មភាព លួចកាច់សោរ ករម៉ូតូ zoomer X សេរី ២០១៦ពណ៍ស គ្មានស្លាកលេខនៅភូមិអូរកន្ទល សង្កាត់បឹងកន្សែង ក្រុងបានលុង លុះដល់វេលាម៉ោង ថ្ងៃខែដដែលក៍បាន ធ្វើសកម្មភាពកាច់សោរ ករម៉ូតូ ម៉ាកzoomer X ដែលស្តិតនៅ ភូមិទេសអន្ទុង សង្កាត់បឹងកន្សែង ក្រុងបានលុង។

លោកបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ នេះកំពុងឃាត់ខ្លួន នៅការិយាល័យនគបាល កណ្តាលព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការរដ្ឋាន នគបាល ខេត្តរតនគិរី ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការ តាមនិតិវិធីច្បាប់៕

Untitled-1Untitled-២Capture Capture1 Capture2 Capture3 Capture4

មតិយោបល់