ព្រះសីហនុៈ បុរសជនជាតិរុស្ស៊ីម្នាក់បានលង់ទឹកសមុទ្រស្លាប់នៅឆ្នេរអូរត្រេះកាលពីម៉ោង១និង២៦នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦។
សពត្រូវបានគេស្គាល់ឈ្មោះ KIRILL NIKOLAEV ភេទប្រុស កើតថ្ងៃទី 18.08.1967 សញ្ជាតិរុស្ស៊ី មុខរបរ ចូលនិវត្ត ស្នាក់នៅផ្ទះផ្ទាល់ខ្លួន ក្នុងបូរីសុខសាន្ត ស្ថិតនៅ ក្រ16 ភ05 សក4 ក្រុង-ខេត្តព្រះសីហនុ។
តាមការផ្តល់ព័ត៌មានរបស់មិត្តស្រីឈ្មោះ ម៉ិល សារា សញ្ជាតិ ខ្មែរ បានឲ្យដឹងថា ជនរងគ្រោះបានចេញពីផ្ទះមកហូបអាហារថ្ងៃត្រង់ នៅអាហារដ្ឋានឈ្មោះ ស្រី ពៅ ស្ថិតនៅក្រទី8 ភូមិ6 សង្កាត់4 ក្រុង-ខេត្តព្រះសីហនុ។ លុះរួចនៅចន្លោះម៉ោង១២និង៥០នាទី ជនរងគ្រោះក៏បានចុះហែលទឹកលេង រហូតដល់ម៉ោងកើតហេតុ ទើបដឹងថា គាត់លង់ទឹកស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅរក្សារទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ដើម្បីធ្វើការពិនិត្យ និងរង់ចាំក្រុមគ្រួសារ និងស្ថានទូតមកទទួល៕
មតិយោបល់