ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

របួសនិងបាត់ខ្លួន ៨នាក់ ដោយសារដួលរលំស្ពាននៅខេត្តហ៊ូណាន

ចិន: មនុស្សរងរបួស ៥នាក់និងបីនាក់ទៀតកំពុងតែបាត់ខ្លួននៅឡើយ នៅពេល​ស្ពាន​បាក់ស្រុត នៅពេលដែលកំពុងតែសាងសង់ នៅកណ្តាលប្រទេសចិន។ នេះបើយោងតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន​ចិន​ស៊ិនហួ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០១៦នេះ។

នៅប្រហែលម៉ោង ៥និង៣០នាទីរសៀលថ្ងៃសៅរ៍ ស្ពាន Xiufengmiao នៅតំបន់ Daoxian នៅខេត្ត​ហ៊ូណាន បានដួលបាក់ស្រុតភ្លាមៗតែម្តង។ កម្មករចំនួន ៨នាក់នៅលើស្ពាន​នៅពេលនោះ​ ខណៈពេល​ដែលកម្មករ ៣នាក់បានធ្លាក់ចូលទៅក្នុងទន្លេ។ ដោយឡែក អ្នករងរបួស ៣នាក់កំពុងទទួលការព្យាបាល​នៅក្នុងមន្ទីរពេទ្យ គ្រាពេលដែលពីរនាក់ផ្សេងទៀតរបួសស្រាលតែប៉ុណ្ណោះ។ ប្រតិបត្ដិការស្វែងរក​និងជួយ​សង្គ្រោះកំពុងប្រព្រឹត្តទៅផងដែរ។

សូមបញ្ជាក់ថា ប៉ូលិសបានឃុំខ្លួនមនុស្សពីរនាក់ ខណៈពេលដែលពួកគេធ្វើការស៊ើបអង្កេតពីមូល​ហេតុ​នៃ​ការបាក់រលំនេះ៕

China bridge under construction collapsed

មតិយោបល់