ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រាក់ សុវណ្ណរ៉ា៖ ជនជាតិជប៉ុននឹងជួយយើង លើសពីអ្វីដែលយើងកំពុងធ្វើ

ភ្នំពេញ: អតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាលោក ប្រាក់ សុវណ្ណរ៉ា បានបង្ហាញទស្សនផ្ទាល់ខ្លួនថា លោកជឿជាក់ខ្លាំងចំពោះជនជាតិជប៉ុនដែលមានគម្រោងមកវិនិយោគ ឬជួយស្រុកខ្មែរ ព្រោះគេនឹងផ្តល់នូវអ្វីលើសពីយើងកំពុងមាន។ ការលើកឡើងនេះ ស្របពេលដំណើរមកទស្សកិច្ច ដើម្បីពិភាក្សាគម្រោងបើកសាលាបាល់ទាត់មួយរបស់ខ្សែប្រយុទ្ធលំដាប់ពិភពលោក Keisuke Honda មកកម្ពុជា នៅខែមិថុនាខាងមុខ។

ភ្លាមៗក្រោយយកឈ្នះព្រះខ័នរាជស្វាយរៀង ៣ ទល់និង ១ កាលចុងសប្តាហ៍កន្លងទៅ គ្រូជោគជាំបទពិសោធន៍រូបនេះ រៀបរាប់យ៉ាងដូច្នេះ៖ « ពេលដែលខ្ញុំលឺជនជាតិជប៉ុនមកវិនិយោគ ឬជួយស្រុកខ្មែរ ខ្ញុំមានសង្ឃឹមខ្ពស់មែនទែន។ គាត់នឹងអាចជួយនូវអ្វីដែលច្រើនជាងយើងមានរាល់ថ្ងៃ។ ខ្ញុំជឿជាក់លើជនជាតិជប៉ុន។ ការដែល Honda មកធ្វើជា Academy អាចមិនមែនជាគាត់ដែលមកធ្វើផ្ទាល់ទេ គ្រាន់តែគាត់ចំណាយលុយឧបត្ថម្ភខ្លះ ដោយសារគាត់ស្រលាញ់ ក៏ប៉ុន្តែជាក់ស្តែងមិនមែនជាគាត់អ្នកធ្វើទេ។ ខ្ញុំជឿថានឹងមានក្រុមការងារពិសេសមួយដែលមកធ្វើការឲ្យគាត់ ដើម្បីឲ្យកេរ្តិ៍ឈ្មោះគាត់កាន់តែល្បីល្បាញ។»

ដំណឹងផ្លូវការមួយចេញពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យបាល់ទាត់ក្នុងស្រុក ដោយខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Honda នឹងមកទស្សនកិច្ច ដើម្បីរៀបចំគម្រោងបើកសាលាបណ្តុះបណ្តាលបាល់ទាត់មួយនៅកម្ពុជា នាខែមិថុនាខាងមុខ។

នេះជាបរិបទថ្មីមួយទៀត បន្ទាប់ពីវត្តមានក្លឹប Cambodian Tiger ដែល ដឹកនាំដោយជនជាតិជប៉ុនបានចំណាយថវិការាប់ម៉ឺនដុល្លារក្នុង១ខែ ដើម្បីផ្គត់ផ្គង់ក្លឹបក្នុងលីគកំពូលកម្ពុជាមួយនេះជិត២ឆ្នាំមកហើយ៕

photo_2016-05-27_09-00-33

photo_2016-05-27_09-00-36

photo_2016-05-27_09-00-35

មតិយោបល់