ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យមនុស្សចំនួន៥នាក់ស្លាប់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ថ្ងៃអាទិត្យ ១៣ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៤០នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង ទំហំ ៧x១២ ម៉ែត្រ សង់ពីដែកបាំង និងប្រក់ស័ង្កសី បណ្តាលឲ្យមនុស្សចំនួន៥នាក់ស្លាប់ នៅត្រង់ចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ម្ចាស់រងគ្រោះឈ្មោះ នន់ សារ៉េត ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ករណីខាងលើនេះ បណ្តាលឲ្យមនុស្សចំនួន៥នាក់ស្លាប់ ក្នុងនោះមានស្រ្តីម្នាក់ ត្រូវជាប្រពន្ធ និងកូន ចំណែកសម្ភារៈប្រើប្រាស់និងផ្ទះឆេះអស់ទាំងស្រុង ។

មូលហេត៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ ។

កម្លាំងសមត្ថកិច្ចចេញរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌ អន្តរាគមន៍បាញ់ពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្ត ទើបរលត់ទាំងស្រុង ៕

មតិយោបល់