ព័ត៌មានជាតិ

គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​មិន​បន្ត​កុងត្រា​ទិញ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ AstraZenaca ទៀត​ទេ

នៅ​ថ្ងៃ​អាទិត្យ ទី៩ ឧសភា ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ផ្ទៃក្នុង លោក​ជារី ប្រឺតុង​បាន​ថ្លែង​ថា គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​មិន​បន្ត​កុងត្រា​ទិញ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ AstraZenaca ទៀត​ទេ​នៅ​ពេល​ដែល​កុងត្រា​សព្វថ្ងៃ​នឹង​ផុតកំណត់​នៅ​ដំណាច់​ខែ​មិថុនា​ខាង​មុខ។

ស្នងការ​អឺរ៉ុប​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ទេ។ គួរ​រម្លឹក​ថា​ថ្មីៗ​នេះ គណៈកម្មការ​អឺរ៉ុប​បាន​ប្តឹង​ប្រឆាំង​នឹង​មន្ទីរពិសោធន៍ AstraZenaca ពី​បទ​មិន​បាន​ផ្តល់​វ៉ាក់សាំង​ឲ្យ​អឺរ៉ុប​តាម​ពេល​វេលា និង​បរិមាណ​ដែល​បាន​កំណត់។

ទន្ទឹម​នឹង​មិន​បន្ត​កុងត្រា​ជាមួយ AstraZeneca គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ពី​ការ​ចុះ​កុងត្រា​ទិញ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ Pfizer-BioNtech ចំនួន ១ ៨០០លានដូស​សម្រាប់​រយៈពេល​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣។ លោក​ជារី ប្រឺតុង​បាន​បញ្ជាក់​ថា លោក​យល់​ពី​ក្តីបារម្ភ​របស់​អ្នក​ខ្លះ​ចំពោះ​វ៉ាក់សាំង AstraZeneca តែ​លោក​យល់​ថា AstraZeneca ជា​វ៉ាក់សាំង​ល្អ​ណាស់។

 

មតិយោបល់