ព័ត៌មានជាតិ

បង្រ្កាបករណីលេងល្បែងស៊ីសង បញ្ជល់មាន់ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមនឹងវត្ថុតាង

កណ្តាល: នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៤០នាទី បង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ និងដកហូតវត្ថុតាង ត្រង់ចំណុចដីវាល ស្ថិតក្នុងភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០៣នាក់៖ ១.ឈ្មោះ គិត គឹមយី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់ស្អាប់ នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល (ជាម្ចាស់ផ្ទះទទួលផ្ញើម៉ូតូ ឃាត់ខ្លួន) ។ ២.ឈ្មោះ ផាត ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល (ជាម្ចាស់ផ្ទះទទួលផ្ញើម៉ូតូ ឃាត់ខ្លួន) ។ ៣.ឈ្មោះ ឡេង ជីវុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាអ្នកលេងបញ្ជល់មាន់ឃាត់ខ្លួន ។

វត្ថុតាងចាប់យករួមមាន៖ ១-សត្វមាន់ឈ្មោលចំនួន០១ ក្បាល ។ ២-ជញ្ជីងសម្រាប់ថ្លឹងសត្វមាន់ចំនួន០១គ្រឿង
៣-ម៉ូតូចំនួន០៦គ្រឿងក្នុងនោះមាន៖

-ម៉ូតូម៉ាកហ្សូម័រ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GT-8647 លេខតួ5111797 លេខម៉ាស៊ីន3111797 ។
-ម៉ូតូម៉ាកសង់C125 ផលិតឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1D-8130 លេខតួនឹងលេខម៉ាស៊ីន 4811680 ។
-ម៉ូតូម៉ាកសង់C125 ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CN-6451 លេខតួនឹងលេខម៉ាស៊ីន 9169598 ។
-ម៉ូតូម៉ាកសង់C125 ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FZ-9831 លេខតួនឹងលេខម៉ាស៊ីន 9634449 ។
-ម៉ូតូម៉ាកអឹមស្លាស់ ផលិតឆ្នាំ២០១៧ ពណ៌ស ខ្មៅ ចំនួន០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1IK-1052 លេខតួ75284 និងលេខម៉ាស៊ីន33015 ។
-ម៉ូតូម៉ាកសង់C125 ផលិតឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ព្រះសីហនុ1C-8828 លេខតួនឹងលេខម៉ាស៊ីន 8069424 ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ កម្លាំងប៉ុស្ដិ៍នគរបាលបែកចាន បានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ថា នៅទីតាំងកើតហេតុខាងលើ មានលេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់សត្វមាន់ ភ្លាមនោះកម្លាំងប៉ុស្ដិ៍បែកចាន សហការជាមួយកម្លាំងជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ ហើយដកហូតវត្ថុតាងមួយចំនួនដូចខាងលើខាងលើ ។

តាមការបំភ្លឺរបស់ឈ្មោះ គិត គឹមយី បានបំភ្លឺថានៅវេលាម៉ោងប្រហែល០៩ព្រឹក មានបក្ខពួកមួយក្រុម បានជិះម៉ូតូមកដល់ផ្ទះរបស់ខ្លួន និងបានដាក់ផ្ញើម៉ូតូចំនួន០៥គ្រឿង ហើយក៏នាំគ្នាដើរទៅទិសខាងលិច ជាកន្លែងលេងបញ្ជល់សត្វមាន់ នៅក្រោមដើមពោធិ៍ ក្នុងដីវាលខាងលិច ភូមិត្រពាំងទ្រាឃុំបែកចាន ។ ចំពោះម៉ូតូដែលខ្លួនទទួលផ្ញើនោះ ក្នុងមួយគ្រឿងទទួលបានប្រាក់ចាប់ពី ១០០០រៀល ទៅ ២០០០រៀល ។

តាមចម្លើយសារភាពរបស់ឈ្មោះ ផាត ពៅ បានសារភាពថា នៅវេលាម៉ោងប្រហែល០៩ព្រឹក មានមនុស្សម្នាក់ បានជិះម៉ូតូមកដល់ផ្ទះរបស់ខ្លួន និងបានដាក់ផ្ញើម៉ូតូ០១គ្រឿងដោយសន្យាថា ឲ្យថ្លៃផ្ញើ ហើយក៏នាំគ្នាដើរទៅកន្លែង លេងបញ្ជល់សត្វមាន់ នៅក្រោមដើមពោធិ៍ក្នុងដីវាលខាងលិច ភូមិត្រពាំងទ្រាឃុំបែកចាន ។ ហើយកន្លងមកខ្លួនធ្លាប់ទទួលផ្ញើម៉ូតូ ក្នុងមួយគ្រឿងបានប្រាក់ពី ២០០០រៀល ទៅ ៥០០០រៀល ។

តាមចម្លើយសារភាពរបស់ឈ្មោះ ឡេង ជីវុន បានសារភាពថា នៅវេលាម៉ោងប្រហែល០៩និង៣០នាទីព្រឹក ខ្លួនដឹងថាមានគេលេងជល់មាន់ នៅក្រោមដើមពោធិ៍ខាងលិច ភូមិត្រពាំងទ្រា ឃុំបែកចាន ហើយខ្លួនក៏ជិះម៉ូតូទៅដាក់ផ្ញើ នៅផ្ទះរបស់ឈ្មោះ គិត គឹមយី ហើយក៏ដើរទៅមើលគេលេងជល់មាន់ នៅចំណុចកើតហេតុ ។ ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តតាមនីតិវិធី ៕

មតិយោបល់