ព័ត៌មានជាតិ

ស្រ្តីម្នាក់សម្រាលកូនបាន២៣ថ្ងៃ ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល បន្សល់ទុកកូនខ្ចីឲ្យនៅកំព្រា

កណ្តាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១និង ៥៣នាទីព្រឹកថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០២១ មានករណីស្រ្តីម្នាក់ ទើបសម្រាលកូនបានចំនួន២៣ថ្ងៃ ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិដីថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹង ។ ខណៈនេះក៏មានអាជ្ញាធរ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យផងដែរ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕

មតិយោបល់