ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចគាស់បន្ទប់ស្ថានីយ៍ផ្សាយក្រុមហ៊ុនមិត្តហ្វូនយកខ្សែភ្លើង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ នៅវេលាម៉ោង ០២និង៤០នាទីយប់ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានករណីអំពើលួច (គាស់បន្ទប់ស្ថានីយ៍ផ្សាយក្រុមហ៊ុនមិត្តហ្វូនយកខ្សែភ្លើង)
ចំណុចស្ថានីយ៍ផ្សាយក្រុមហ៊ុនមិត្តហ្វូន ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ មុត ច័ន្ទដារ៉ូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ បុគ្គលិកក្រុមហ៊ុនមិត្តហ្វូន។

ជនសង្ស័យឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ,មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

សម្ភារៈបាត់បង់៖ គ្មាន។
វត្ថុតាងចាប់យក៖
-កូនសោឈុតចំនួន៣(របស់ជនសង្ស័យ)។
-ទួណឺវីសចំនួន២ពណ៌(របស់ជនសង្ស័យ)។
-កូនកន្ត្រៃចំនួន១(របស់ជនសង្ស័យ)។
-ទូរស័ព្ទ១គ្រឿងម៉ាកNចុចពិលពណ៌ខ្មៅ(របស់ជនសង្ស័យ)។
-POWER BANKពណ៌ខ្មៅចំនួន១(របស់ជនសង្ស័យ)។
-ថង់ក្រណាត់ពណ៌សលាយខ្មៅចំនួន១(របស់ជនសង្ស័យ)។
-ខ្សែភ្លេីងសម្រាប់ភ្ជាប់ឧបករណ៍ស្ថានីយ៍មិត្តហ្វូនចំនួន ៧សរសៃ(របស់ក្រុមហ៊ុនមិត្តហ្វូន)។

សភាពរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើជនសង្ស័យបានធ្វើសកម្មភាពគាស់បន្ទប់ស្ថានីយ៍ផ្សាយរបស់ក្រុមហ៊ុនមិត្តហ្វូន ហើយបានកាត់យកខ្សែភ្លើងសម្រាប់តភ្ជាប់ឧបករណ៍នៅក្នុងស្ថានីយ៍ផ្សាយធ្វើអោយដាច់ភ្លើង ទើបបុគ្គលិក្រុមហ៊ុនមានការសង្ស័យ បាននាំគ្នាមកមើលឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពក៏បានចាប់ឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីធ្វើការសាកសួរ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនីតិវិធី៕

មតិយោបល់