ព័ត៌មានជាតិ

តំបន់ប្រតិបត្តិការសឹករងស្វាយរៀងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ជូនប្រជាពលរដ្ឋ

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង បានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ជូនប្រជាពលរដ្ឋក្នុងខេត្ត ដោយមានការរៀបចំយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង។
ការងារចាក់វ៉ាក់សាំងនេះផងដែរមានការរៀបចំឡើងយ៉ាងមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដោយរក្សាបាននូវគំលាតសុវត្ថិភាពបុគ្គល ការរក្សាបាននូវអនាម័យសម្លាប់មេរោគបានខ្ជាប់ខ្ជួន ស្របតាមវិធាន ៣ការពារ និង៣កុំ ដែលរាជរដ្ខាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញក្នុងទិសដៅកាត់ផ្ដាច់ការចម្លងជំងឺពីបុគ្គលម្នាក់ទៅបុគ្គលផ្សេងទៀត។
គួរបញ្ជាក់ថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១ដូសទី១ ជូនប្រជាពលរដ្ឋនាថ្ងៃនេះ គឺបានធ្វើការចាក់ដោយក្រុមការងារចាក់វ៉ាក់សាំងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង រយ:ពេល២ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៥៥១ដូស៕

មតិយោបល់