ខេត្តព្រះសីហនុ ៖ឯកឧត្តម ម៉ា ស៊ុនហួត អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេល ០៨ខែ ដើមឆ្នាំ២០១៤ ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួន ២.៣២៦.៧៣៧តោន បើប្រៀបធៀបរយះពេល ០៨ខែឆ្នាំ២០១៣ មានការកើនឡើងចំនួន ១២.៦៤% ក្នុងនោះប្រេង ១.៦២៤.៨០៩តោន កើនឡើង១៦.២០%. ទំនិញជាកុងតឺន័រ១.៤០៦.២៨៦កើន១៨.៨៩% និងទំនិញទូទៅមានចំនួន ២១៨.៥២៣តោន មានការកើន១.៤៣% ទំនិញជាប្រេង ៧០១.៩២៧តោន កើន ៥.២០% ។ ការនាំចេញអង្ករមានការថយចុះ ១០.០៤% ក្នុងឆ្នាំ២០១៣ កម្ពុជានាំអង្គរចេញាបានចំនួន ១៩៥ពាន់តោន និង០៨ខែ ឆ្នាំ២០១៤ កម្ពុជានាំចេញអង្ករបាន ១៧៥ពាន់តោន ការថយចុះដោយសារតែការបញ្ជាទិញពីប្រទេសខាងក្រៅ និងមានប្រទេសផលិតអង្គរកំពុងមានការប្រកួតប្រជែងជាមួយកម្ពុជា មានដូចជា វៀតណាម ថៃ និងភូមា ។
ឯកឧត្តមអគ្គនាយករងបានឲ្យដឹងបន្តទៀតថា ទំនិញនាំចូលមកកាន់កម្ពុជាភាគច្រើនមានដូចជាដែក ស៊ីម៉ងត៍ ធ្យូងថ្ម និងផលិតផលវត្ថុធាតុដើមបំរើឪ្យវិស័យឧស្សាហកម្មកាត់ដេរ រោងចក្រដេរស្បែកជើង និងកសិកម្ម ការនាំចូលនូវវត្ថុធាតុដើមភាគច្រើនមានដូចជា និងទំនិញនាំចូលជាសម្ភារផ្សេងៗមាន ៣៧.៥៧៤តោន គ្រឿងចក្រមាន ២៨.១៨៧តោន លោហធាតុមាន ១៦.១២៨តោន ធ្យូងថ្មមាន ៦២.០៣១តោន និងប្រេងមាន ៧០១.៩២៧តោន ។ កុងតឺន័រឆ្លងកាត់ (ធីអ៊ីយូ) មានការកើនឡើង ១៤.៤៦% ។ នាវាចូលចតចំនួន ៧៤៤គ្រឿង កើនឡើង ១០% និងនាវាទេសចរណ៍ចូលចតចំនួន ១៧ លើកប្រហាក់ប្រហែលឆ្នាំ២០១៣ ។
ឯកឧត្តម ម៉ា ស៊ុនហួត ថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្វើកាអភិវឌ្ឍន៌ជាបន្ត បន្ទាប់ ពិសេសចំណតផែពហុបំណងនៅដំណាច់ឆ្នាំ២០១៤នេះ ទី១ ស្ថានីយផែសំរាប់ទំនិញរាយ មានប្រវែង ៣៣០ម៉ែត្រ មានជំរ៉ៅទឹក ១៣.៥០ម៉ែត្រ នាវាអាចផ្ទុកទំនិញរហូតដល់ ៥០.០០០តោន និងទីលានស្តុកទំនិញរាយ ២៧.៩០០ម៉ែត្រការ៉េ ទី២ ស្ថានីយផែសំរាប់មូលដ្ឋានភស្តុភាររុករកប្រេង ប្រវែង ២០០ម៉ែត្រ ជំរៅទឹក ៧.៥០ម៉ែត្រ ទីលានជាមូលដ្ឋានភស្តុភារ ២៦.៩០០ម៉ែត្រការ៉េ ហើយគម្រោងនេះ ចំណាយទឹកប្រាក់ប្រមាណជា ៨០លានដុល្លាអាមេរិក និងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៤ និងត្រូវបញ្ចប់នៅឆ្នាំ២០១៧ ដែលជាថវិការកម្ចីរបស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ ពង្រឹងទីផ្សារនាំអង្ករចេញឪ្យបាន១លានតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០១៥ និងសេវាភស្តុភារដល់ការរុករកប្រេងនៅក្នុងដែនសមុទ្រក៌ដូចជាការកើនឡើងនូវបរិមាណវិនិយោគគិននៅកម្ពុជា ក ស ស ត្រូវមានភាពផ្លាស់ប្តូរជានិច្ច និងកំពុងមមាញឹកក្នុងការបំរើសេវាលើកដាក់ទំនិញ ទាំងទំនិញនាំរាយ និងទំនិញជាកុងតឺន័រ ដើម្បីឪ្យមានភាពងាយស្រួលក្នុងការលើកដាក់ទំនិញមានភាពខុសៗគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការពីគ្រប់មជ្ឈដ្ឋានក៌ដូចជាទីផ្សារពិភពលោកផងដែរ ។
ក្រៅពីនាំចេញ នាំចូលទំនិញនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែមានតំបន់ សេដ្ឋកិច្ចពិសេសមួយកន្លែង ដែលមានអ្នកវិនិយោគជប៉ុនចំនួន០៣ បានធ្វើរោងចក្រមានដូចជា រោងចក្រ ក្រដាសកាតុង (ធ្វើសំបងកេសវេចខ្ចប់នានា) រោងចក្រគ្រឿងសំអាង និងរោងចក្រអង្គុបកណ្តុរ ហើយរាល់ផលិតផលមួយចំនួនបំរើឪ្យការងារក្នុងស្រុក និងមួយចំនួនទៀតត្រូវបានធ្វើការនាំ ចេញទៅក្រៅប្រទេស ៕
មតិយោបល់