ព័ត៌មានជាតិ

ជនសង្ស័យប្រើសារធាតុញៀនលើសកម្រិតម្នាក់ គំរាមកំហែងថានឹងសម្លាប់ គ្រូបង្រៀន និងជាងសំណង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទី ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះ ០២នាក់៖
១.ឈ្មោះ អឿន កុសល ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
២.ឈ្មោះ យ៉ន ម៉ៅ ភេទប្រុស អាយុ ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងសំណង់ នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ កន សារិត ហៅ(ពន្លៃ) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ ខាងលើមានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)និងធ្លាប់ ជាប់ ពន្ធនាគារចំនួន០២លើក៖
-លើកទី១៖កាលពីខែ៦ឆ្នាំ២០០៥ ពីបទឃាតកម្ម ជាប់រយ: ពេល ៧ឆ្នាំ១១ខែ។
-លើកទី២៖កាលពីឆ្នាំ២០១៨ ពីបទធ្វើឲ្យខូចខាតដោយចេតនា ជាប់រយ: ពេល ១ឆ្នាំ១ខែ

វត្ថុតាងចាប់យកមាន៖
-កាំបិតផ្កាក់ដងឬស្សី.ផ្លែដែក មានប្រវែង ៨៦cm។
-ជំពាម កៅស៊ូ ១.គ្រាប់ មួយ ចំនួន ។

សភាពនៃរឿងហេតុ៖ កន្លងមកកាលពីថ្ងៃ០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទី ជនសង្ស័យ ដែលញៀនសារធាតុញៀនតែងតែ កាន់កាំបិតផ្គាក់រករឿង ហើយគំរាមថា នឹងសម្លាប់ ជនរងគ្រោះ ទាំង ២នាក់ជាច្រើនលើកច្រើនសារ។ នៅថ្ងៃទីខែឆ្នាំ និងវេលាម៉ោងខាងលើ ជនរងគ្រោះ ឈ្មោះ យ៉ុន ម៉ៅ បានចុះពីលើផ្ទះបំរុងទៅធ្វើការ ស្រាប់តែជនសង្ស័យបានស្រែកឡូឡា និងទាញកាំបិតផ្គាក់គំរាមសម្លាប់ជនរងគ្រោះឈ្មោះ យ៉ុន ម៉ៅ តែជនរងគ្រោះពុំបានតបតអ្វីឡើយ បានបន្តិច ក្រោយមកជនរងគ្រោះឈ្មោះ អឿន កុសល កំពុងអង្គុយលេងក្រោមផ្ទះ ស្រាប់តែជនសង្ស័យ បានកាន់កាំបិតស្រែកឡូឡា និងគំរាមសម្លាប់ជនរងគ្រោះឈ្មោះ អឿន កុសលនិងបានកាន់កាំបិតដើរសំដៅទៅរកជនរងគ្រោះ តែជនរងគ្រោះឃើញទាន់នឹងបានរត់ចេញពីក្រោមផ្ទះបន្ទាប់មក ជនរងគ្រោះ ទាំង ២នាក់បានតេទូរស័ព្ទមកប្ដឹងសមត្ថកិច្ចពេលសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យ បានឃើញ សមត្ថកិច្ច ក៏រត់ គេច ខ្លួន បាត់ ។

លុះមកដល់វេលាម៉ោង ៣និង២០នាទីជនរងគ្រោះ បានតេទូរស័ព្ទ មកសមត្ថកិច្ចប្រាប់ថា ជនសង្ស័យបានត្រឡប់ចូលផ្ទះ ភ្លាមនោះកម្លាំងប៉ុស្តិ៍និងកម្លាំង ប្រជាការពារសហការជាមួយ កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាន ចុះឡោមព័ទ្ធទើបឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាំង បញ្ជូនមកអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់