ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយអ៊ំស្រីម្នាក់ មិនបានសម្រេច ផ្តួលម៉ូតូរត់គេចខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបអ៊ំស្រីម្នាក់មិនបានសម្រេច ផ្តួលម៉ូតូរត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើនេះ នៅមុនពេលកើតហេតុ មានអ៊ំស្រីវ័យចំណាស់ម្នាក់ បានជិះម៉ូតូ១គ្រឿង ធ្វើដំណើរចេញមកពីព្រែកហូរ ដើម្បីទៅទិញបន្លែនៅម្តុំកួរស្រូវ ។ លុះពេលគាត់ធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ នៅតាមបណ្តោយផ្លូវលេខ២១៧ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក Zoomer X ពាក់ផ្លាកលេខភ្នំពេញ 1GM-9870 បានធ្វើសកម្មភាព ឆក់យកកាបូបលុយរបស់ជនរងគ្រោះ តែមិនបានសម្រេចនោះទេ ។ ពួកវាភ័យក៏ផ្តួលម៉ូតូរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានចុះមកដល់ទីតាំងខាងលើ ។

ក្រោយពេលកើតហេតុ មន្រ្តីប៉ូលិសនៅសង្កាត់ស្ពានថ្ម លោកបានយកម៉ូតូទៅរក្សាទុក ស្វែងរកចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ ដើម្បីដាក់ទោសតាមផ្លូវច្បាប់ ៕

មតិយោបល់