ព័ត៌មានជាតិ

Apple និង Samsung សម្រុះសម្រួល​គ្នា​មិនត្រូវ​

​ក្រុមហ៊ុន Apple និង Samsung ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ជួប​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ប៉ាតង់​ក្រៅ​ប្រព័ន្ធតុលាការ ប៉ុន្តែ​មក​ដល់ពេលនេះ ការជួប​ចរចា​គ្នា​នោះ​ត្រូវ​បរាជ័យ​។​

samsung_vs_apple

​តុលាការ​បាន​បង្គាប់​ឲ្យ​លោក Tim Cook នាយក​ប្រតិបត្តិ Apple និង​លោ J.K Shin សហ​នាយក​ប្រតិបត្តិ Samsung ជួប​សម្រុះសម្រួល​គ្នា ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​រួម​ទៅលើ​ជម្លោះ​ប៉ាតង់ ប៉ុន្តែ​ការ​កំណត់​បាន​មកដល់ ហើយ​ក្រុមហ៊ុន​ទាំងពីរ​ក៏​មិន​បាន​សម្រុះសម្រួល​គ្នា​ដែរ​។​

​ដូច្នេះ ក្រុមហ៊ុន Apple និង Samsung នឹង​ត្រូវ​ឡើង​តុលាការ​ម្ដងទៀត​នៅ​ចុង​ខែ​មីនា ខាងមុខនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​តុលាការ​វិញ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Samsung ត្រូវបាន​តុលាកា​រក​ឃើញ​ថា​រំលោភ​ប៉ាតង់​របស់ Apple ក្នុងការ​រចនា ហើយ​មកដល់ពេលនេះ វា​បាន​ក្លាយជា​ជម្លោះ​ប៉ាតង់​មួយ​ដ៏​ធំ​៕​

មតិយោបល់