ចាប់ខ្លួន ព្រោះតែបានរៀនទេវវិទ្យា នៅបរទេស។ ជាប់ពន្ធនាគារក៏ដោយសារ ធ្វើជាអ៊ីមាំ មានគម្ពីរ កូរ៉ាន ក្នុងដៃ។ តាមរបាយការណ៍របស់អង្គការការពារសិទ្ធិជនជាតិអ៊ុយហ្គួរ នេះគឺជាអ្វីដែលអ្នកកាន់សាសនាអ៊ីស្លាម កំពុងជួបប្រទះនៅប្រទេសចិន។
តាមរបាយការណ៍ខាងលើ អ៊ីម៉ាំ ឬគ្រូដឹកនាំសាសនាអ៊ីស្លាម និងអ្នកកាន់សាសនាអ៊ីស្លាម ដែលមានកំណើតជាជនជាតិអ៊ុយហ្គួរ និងកាហ្សាក់ នៅខេត្តស៊ីនជាំង ត្រូវបានអាជ្ញាធរចិនចាប់ដាក់ពន្ធនាគារ។ នៅក្នុងចំណោមនោះ មាន ១៨នាក់ស្លាប់នៅក្នុងពេលជាប់ឃុំ។ តាមអង្គការ Uyghur Human Rights Project ក្នុងចំណោម អ៊ីម៉ាំ គ្រូសាសនាអ៊ីស្លាម ៣០០នាក់ ដែលត្រូវតុលាការចិនផ្តន្ទាទោសដាក់ពន្ធនាគារ មាន ៩៦% ត្រូវជាប់ទោស ជាប់ពន្ធនាគារ លើសពី៥ឆ្នាំ។ ដូច្នេះ គេអាចនិយាយបានថា មួយភាគបី នៃ អ៊ីម៉ាំ ឬអ្នកកាន់សាសនាអ៊ីស្លាម ដែលអង្គការបានស្វែងរកឃើញដាន កំពុងជាប់ពន្ធនាគារ រយៈពេលវែង ដោយសារតែពួកគេ បានគោរពជឿអនុវត្ត សាសនា។
នៅមុនចេញផ្សាយរបាយការណ៍ស្តីពីការគាបសង្កត់ផ្នែកសាសនានៅ ស៊ីនជាំង អាជ្ញាធរចិនធ្លាប់បានបដិសេធការចោទប្រកាន់ និងបានបង្ហាញវីដេអូ ទាក់ទងនឹងបុណ្យតមអាហារ របស់អ្នកកាន់សាសនាអ៊ីស្លាមនៅខេត្តស៊ីនជាំង។ នៅក្នុងវីដេអូ គេឃើញ ប្រជាជនអ៊ុយហ្គួរ រាំច្រៀង ប្រារព្ធពិធីបុណ្យតមអាហារ និងចូលទៅសូត្រធម៌ជាធម្មតា នៅក្នុងវិហារអ៊ីស្លាម ។
ប៉ុន្តែ សម្រាប់ ប្រធានសមាជពិភពលោកនៃជនជាតិអ៊ុយហ្គួរ នោះគឺគ្រាន់តែជារូបភាពឃោសនា ប្រឌិត បោកបញ្ឆោត ក្លែងបន្លំតែប៉ុណ្ណោះ។ នៅថ្ងៃចាប់ផ្តើមបុណ្យអាហារ ជនជាតិអ៊ុយហ្គួរ ត្រូវបានអាជ្ញាធរចិនចាប់បង្ខំឲ្យទៅវិហារ ទៅលើបង្ហូតទង់ជាតិចិន និង សូត្រធម៌ ដើម្បីចង់បំភ័នភ្នែកអន្តរជាតិ ក្នុងន័យថា ជនជាតិអ៊ុយហ្គួរកំពុងសប្បាយរីករាយនឹងសេរីភាពសាសនានៅប្រទេសចិន៕
ប្រភព៖ RFI
មតិយោបល់