ព្រះសីហនុៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ម៉ោង ៧និង១៥នាទីព្រឹក មានអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះមួយខ្នង នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ ធៀម ធារ៉ា ហៅ អួង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅចំនុចកើតហេតុ បានដុតផ្ទះឪពុករបស់ខ្លួន បណ្តាលឲ្យឆេះខូចខាតទាំងស្រុងក្នុងនោះរួមមាន៖
-ផ្ទះឈើដំបូលប្រក់សង័្កសីទំហំ៥.៥០ម៉ែត្រ×៦ម៉ែត្រឆេះអស់ទាំស្រុង
-ឈើក្តារចំនួន១៦០សន្លឹកស្មើ២គីប
-ប្រាក់ចំនួន៧០០០ដុល្លារនិងខូចខាតទ្រព្យសម្បត្តិសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតសរុបជាទឹកប្រាក់ចំនួន១២០០០ដុល្លារ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតបានដែកមុតស្រួច (ដែកឆាប) ចំនួន ៣ដើម
ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូង៕
មតិយោបល់