បាត់ដំបងៈ កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង១២និង០០នាទី អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្ត បាត់ដំបង និងយោ បល់របស់លោកលឹម ពុទ្ធីឡា ស្នងការរងទទួលផែននគរបាលព្រហ្មទ័ណ្ឌ និងដោយ បានការសម្របសម្រួលលេីនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេ្តបាត់ ដំបង លោក កោ ស៊ុនកាំង នា យ ការិយាល័យនគរ បាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ ដឹកនាំមន្រ្តីជំនាញបង្រ្កាបមុខសញ្ញាលួចទ្រព្យសម្បត្តិមួយករណីដោយបានឃាត់ខ្លួនមុខ សញ្ញាចំនួន០២ នា ក់នៅក្រុងបាត់ដំបងក្នុងនោះគឺ៖
១-ឈ្មោះសុន រតនា ភេទប្រុស អាយុ២៣ឆ្នាំ រស់ នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ ដំបង ។
២-ឈ្មោះ ថន ប៊ុនថា ភេទប្រុស អាយុ១៥ឆ្នាំ រស់ នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-វត្ថុតាងដកហូតបាន៖
-ម៉ូតូចំនួ ន០១គ្រឿងជាមធ្យោបាយដែលគេជិះធ្វេីសកម្មភាពនិងទូរស័ព្ទចំនួន០១គ្រឿង ជារបស់ជនរងគ្រោះ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង៦និង៣០នាទី នៅចំណុចក្រុមទី០១ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ជនសង័្សយចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងធ្វេីសកម្មភាពលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 7Plus ជារបស់នរងគ្រោះឈ្មោះ សុខ សុជាត្តា ភេទស្រីអាយុ១៧ឆ្នាំ រស់ នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ ទៅប្រកបមុខរបរនៅកន្លែងកេីត ហេតុខាងលេី ខណៈដែលជនសង័្សយ ប្រេីល្បិចធ្វេីជាទិញទឹកបរិសុទ្ធ ម្តងហេីយម្តងទៀត ដេីម្បីឱ្យជនរងគ្រោះភ្លេចខ្លួនដេីរឆ្ងាយពីទូរស័ព្ទ រួចខ្លួនលួចយកនិងជិះម៉ូតូគេចខ្លួនពីកន្លែងកេីតហេតុ។
ក្រោយដឹងថា បាត់ទូរស័ព្ទនិងប្រាកដ លេីមុខ សញ្ញាទាំងពីរនាក់នេះ ជនរងគ្រោះបាន ប្តឹងមកសមត្ថកិច្ចនគរបាលភា្លមៗ ហេីយឆ្លងតសមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានពីមុខ សញ្ញានេះរហូតឈានដល់ការឃាត់ខ្លួនបាន តែម្តង។
ជនសង័្សយទាំងពីរនាក់បានឆ្លេីយសារភាពអំពីសកម្មភាពលួចទូរស័ព្ទដោយប្រេីល្បិចមួយនេះ ហេីយតាមរយៈល្បិចនេះពួកគេធ្លាប់លួចបានទូរ ស័ព្ទចំនួន០៤លេីករួចមកហេីយ ទេីបតែលេីកទី០៥នេះត្រូវសមត្ថកិច្ចបង្រ្កាបបាន។
ពេលនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនស័ង្សយទៅកាន់តុលាការដេីម្បីផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ រីឯទូរស័ព្ទដៃបានប្រគល់ជូនម្ចាស់វិញ៕
មតិយោបល់