ព័ត៌មានជាតិ

WHO ប្រកាស​កម្រិត​អាសន្ន​នៃ​ជំងឺ​គ្រុន​ឈាម​នៅ​កេនយ៉ា

ស៊ិនហូ៖ អង្គការ​សុខា​ភាព​ពិភពលោក (WHO) ប្រកាស​ពី​កម្រិត​អាសន្ន​នៃ​មេរោគ​គ្រុនឈាម​នៅក្នុង​តំបន់​ព្រំព្រទល់​ប្រទេស​កេ​ន​យ៉ា និង​ស៊ូ​ម៉ាលី ក្រោយពី​បាន​រកឃើញ​មាន កើត​ជំងឺ​នេះ​២៨​ករណី​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​មនុស្សជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ កន្លងទៅ​។​
​យោងតាម​ការស្រាវជ្រាវ​របស់​ក្រុម​ភ្នាក់ងារ WHO កាលពី​ពាក់កណ្ដាល​ខែមករា បាន​ឲ្យ​ដឹងថា ក្នុងចំណោម​គំរូ​តាង ៨​នាក់​មាន ៧​នាក់​មាន​សញ្ញាញ​វិជ្ជា​មាន​។​
WHO បាន​ឲ្យ​ដឹងថា មេរោគ​នេះ​មាន​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​ជំងឺគ្រុនចាញ់ ដែល​បច្ចុប្បន្ន​បានកើត​មាន​នៅលើ​ប្រទេស​ជាង ១២៥ និង​មាន​មនុស្ស​ជាង ៦​ពាន់​នាក់​បាន​ស្លាប់​រៀងរាល់ឆ្នាំ​។​
​ទោះជា​យ៉ាងនេះ​ក្ដី មន្ត្រី​ក្រសួងសុខាភិបាល របស់​ប្រទេស​កេ​ន​យ៉ា បានប្រកាស​ជា​សាធារណៈ​ថា បញ្ហា​នេះ​ស្ថិតនៅក្នុង​ស្ថានភាព​ប្រក្រតី​ដែល​អាច​គ្រប់​គ្រង់​បាន​។ ប្រធាន​គ្រប់​គ្រង់​ផ្នែក​ការការពារ​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល Willis Akhwale បាន​ឲ្យ​ដឹងថា ក្រសួងសុខាភិបាល បា​នប​ញ្ចូ​ន​មន្ត្រី​ជំនាញ និង​ឧក​រណ៍​ទៅកាន់​តំបន់​ដែល​កើតមាន​ជំងឺ ដើម្បី​កាត់បន្ថយ​ការ​គំរាម​គំ​ហែល​ដែល​បណ្ដាលមកពី​ជំងឺក្រុនឈាម​។​
​ប៉ុន្តែ WHO បាន​ប៉ាន់ប្រមាណ​ថា ការឆ្លង​មាន ១៤០​ករណី ដែល​កើតមាន​នៅក្នុង​ប្រទេស​ស៊ូ​ម៉ាលី នៅក្នុង​ចន្លោះ​ថ្ងៃទី ២១-២៧ ខែមករា បើ​ធៀប​នឹង​សប្ដាហ៍​មុន កើនឡើង ៥៧​ភាគរយ​៕

WHO-dengue-viral

មតិយោបល់