ព័ត៌មានជាតិ

ផ្ទះនគរបាល ការពារព្រំដែន វរៈ ៧៩៥ម្នាក់ ត្រូវអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង នៅខេត្តព្រះវិហារ

ព្រះវិហារ: នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩និង១០នាទីយប់ មានករណីភ្លើងឆេះផ្ទះមួយលើក នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ ស៊ុម សុជា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបបនគរបាល ការពារព្រំដែន វរ: ៧៩៥ និងប្រពន្ធឈ្មោះ ប៊ូ សោភ័ណ្ឌ អាយុ ៤៩ឆ្នាំ មុខរបរកសិកររស់នៅ ភូមិកើតហេតុខាងលើ សម្ភារ:ខូចខាតមានដូចជា ផ្ទះ ទំហំ ៥ម៉ែត្រគុណនឹង ៦ម៉ែត្រ ដំបូលស័ង្កសី ជញ្ជាំងក្ដារ លើកផុតពីដី មួយនៅក្នុងនោះដែរ ទី១ មានក្រែមប្រអប់ ធ្វើអំពីបេង ទី២ សាឡុងខ្នាតតូចមួយគ្រឿង ទី៣ ទូរទស្សន៍មួយគ្រឿង និងសម្ភារ:ខោអាវចានឆ្នាំង បានឆេះអស់ទាំងស្រុង

មូលហេតុ៖ ពុំដឹងឆេះមកពីអ្វីទេ។

ករណីខាងលើនេះ កម្លាំងប៉ុស្តិ៍រដ្ឋបាល និងមេភូមិធម្មជាតិ កំពុងធ្វើការតាមដាននិងស្រាវជ្រាវបន្ត ៕

មតិយោបល់