ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បើកក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត ខ្ទេចកំណាត់មុខយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័របើកក្នុងល្បឿនលឿន ជ្រុលបុករបាំថ្មពុះចែកទ្រូងផ្លូវ ខូចខាតកំណាត់មុខរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោង៤និង ៣០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងត្បូងរោងម៉ាស៊ីនក្រឡុកស៊ីម៉ងត៍ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

រថយន្តកុងតឺន័រដែរបុករបាំថ្មពុះចែកទ្រូងផ្លូវម៉ាក FUSO ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3C 0635 ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេល កើតហេតុរថយន្ត ខាងលើបានបើកពីជើងទៅត្បូងលឿន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យឃ្លាតចាកទី និងខូចខាតចំនួន៤កង់ ចំណែករថយន្តខ្ទេចកំណាត់មុខយ៉ាងដំណំ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ពិនិត្យកន្លែងកើតហេតុ និងរាយការណ៍ប្រាប់ជំនាញមកវាស់វែង យករថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជាក្រោយ ៕

មតិយោបល់