ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១១ និង ០៨នាទីព្រឹកនេះ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី4 (GS4-F13&F27) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរកែវទម្រ (Pin Isolator) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដូចជា៖ (1)ផ្លូវ118 ផ្លូវលេខ356 ផ្លូវលេខ217 និងផ្លូវចំការដូង ភូមិខ្វា ភូមិតាឡី ភូមិឬស្សី ភូមិថ្មី ភូមិម័ល ភូមិសំបួរ ភូមិថ្មី និងភូមិល្វា សង្កាត់ដង្កោ (2)ផ្លូវទៅស្ពានព្រែកជ្រៃ ភូមិព្រែកប្រណាក និងភូមិព្រែកថ្លឹង សង្កាត់ជើងឯក (3)ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ (4)ភូមិទួលពង្រ និងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១២ និង៣០ នាទីថ្ងៃត្រង់៕
មតិយោបល់