បាត់ដំបង: បុរសវ័យ ២១ឆ្នាំម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹក ក្រោយពីរូបគេមានវិបត្តិស្នេហា។ ហេតុការណ៍ នេះកើតឡើងនៅម៉ោង ៩យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ទឹក ក្រោយផ្ទះ ជនរងគ្រោះ ស្ថិតក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុលភ្នំព្រឹក ខេត្តបាត់ដំបង។
យោតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ចែត សៀន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។ មូលហេតុដែលនាំឱ្យ ជនរងគ្រោះសម្រេចចិត្តចងកសម្លាប់ខ្លួននេះ គឺជនរងគ្រោះ បានលួចស្រលាញ់ស្ត្រីម្នាក់នៅក្នុងភូមិជាមួយគ្នា ប៉ុន្តែមិនហ៊ាននិយាយប្រាប់ស្ត្រីនោះទេ ក្រោយមកនាងក៏មានអ្នកដទៃស្រលាញ់ នាងក៏យកអ្នកថ្មីនោះទៅ ទើបជនរងគ្រោះតូចចិត្តចងកតែម្តងទៅ។
ក្រោយពីសមត្ថកិច្ច ពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះរួច សមត្ថកិច្ចបានសន្និដ្ឋាន ជនរងគ្រោះពិតជាចង ក សម្លាក់ខ្លួនឯងពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់សាកសព ឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់