ព័ត៌មានជាតិ

ថើប​​ជើងមិត្តស្រី​ដើម្បីបង្ហាញ​​​អារម្មណ៍ស្នេហា

សឹង្ហបុរី ៖ ​អ្នកនិយមលេង​អ៊ីនធឺណេត ឬបណ្តាញអនឡាញនៅ សឹង្ហបុរី ​បាននាំគ្នា​ចាប់អារម្មណ៍ ​ជាមួយនឹងរូបភាព បុរសម្នាក់បាន​ថើប​ជើងរបស់គូស្នេហ៍ខ្លួន ជា​សាធារណៈ ​ដើម្បីបង្ហាញ​​ក្តីស្នេហា​របស់ខ្លួនចំពោះនាង​។​

តាមរបាយការណ៍ បានឲ្យដឹងថា ទង្វើរបស់បុរស​ម្នាក់នោះ បានធ្វើឡើង ចំថ្ងៃទី ១៤ ខែ កុម្ភៈ ដែលជាថ្ងៃ ទិវា​នៃក្តីស្រលាញ់ ហើយការធ្វើបែបនោះ ដើម្បីសបញ្ជាក់ថា ​គ្រប់គៀនកោះ នៃរាងកាយ​របស់នាង ​​​ជាទីប្រាថ្នារបស់ខ្លួន​ និង ចង់បញ្ជាក់ពីទំហំស្នេហ៍ផងដែរ​។​
មិនយូរប៉ុន្មានក្រោយរូបភាពនេះ​ធ្លាយទៅកាន់អនឡាញ ត្រូវបាន អ្នកនិយមលេង​អនឡាញ ក្នុងប្រទេសជឿនលឿនមួយនេះ នាំគ្នា​ចែករំលែក យ៉ាងព្រោង​ព្រា​ត​។​

ទន្ទឹមជាមួយនឹងគ្នានោះដែរ អ្នកនិយមលេង​អនឡាញខ្លះ បានបញ្ជេញមតិថា “ដូចជាផ្អែមល្អែម” រីឯអ្នកខ្លះទៀតថា “សកម្មភាពថើបជើងនេះ វាគួរ​ឲ្យ​អាម៉ាស​បំផុត ដែល​ធ្វើ​ឲ្យមនុស្ស​បាត់បង់តម្លៃ​របស់ខ្លួន”៕​
fe

2014-02-21_092745

មតិយោបល់