ព័ត៌មានជាតិ

​សហរដ្ឋអាមេរិក​កំពុង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ត្រឡប់​ទៅ​កាន់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ឆ្នាំ​ ២០១៥

(Reuter)​ ខណៈ​ដែល​សហរដ្ឋអាមេរិក​កំពុង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ត្រឡប់​ទៅ​កាន់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ឆ្នាំ​ ២០១៥​នោះ​ អា​មេ​រិ​ក​កំពុង​តែ​ដើរ​ដោយ​ប្រុង​ប្រយ័ត្ន​កាត់​ចំការ​មីន​ដែល​ដាក់​ដោយ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Donald​ Trump​ ។​

​គ្រាប់​មីន​នោះ​គឺជា​ការ​ដាក់​ទណ្ឌកម្ម​ដែល​ទាក់ទង​នឹង​អ៊ី​រ៉​ង់​ ហើយ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Trump​ បាន​ដាក់​លើ​អង្គភាព​ និង​បុគ្គល​ជាង​ ៧០០​ នាក់​ បើ​តាម​ព័ត៌មាន​អំពី​សកម្មភាព​របស់​ក្រសួង​រតនាគារ​អា​មេ​រិ​ក​ដែល​រ៉​យ​ទ័​រ​ប្រមូល​បាន​ បន្ទាប់​ពី​លោក​ Trump​ បាន​បោះបង់​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ និង​បាន​ដាក់​ទណ្ឌកម្ម​ទាំងអស់​ឡើង​វិញ​។​

​ក្នុង​ចំណោម​ទណ្ឌកម្ម​ទាំងនោះ​ អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Trump​ បាន​បញ្ចូល​ស្ថាប័ន​ចំនួន​ ២៤​ ដែល​សំខាន់​សំរាប់​សេដ្ឋកិច្ច​របស់​អ៊ី​រ៉​ង់​រួម​ទាំង​ធនាគារកណ្តាល​ និង​ក្រុមហ៊ុន​ប្រេង​ជាតិ​ ទៅ​ក្នុង​បញ្ជីខ្មៅ​ ដោយ​ប្រើប្រាស់​ច្បាប់​របស់​សហរដ្ឋអាមេរិក​ ដែល​បាន​តាក់តែង​ឡើង​ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​ជនបរទេស​ចំពោះ​ការ​គាំទ្រ​អំពើ​ភេរវកម្ម​ ឬ​ការ​រីកសាយ​អាវុធ​។​

​ការ​ដក​ទណ្ឌកម្ម​ទាំងនោះ​មិន​អាច​ជៀស​ផុត​បាន​ទេ​ ប្រសិនបើ​អ៊ី​រ៉​ង់​នាំ​ចេញ​ប្រេង​របស់​ខ្លួន​ ដែល​នោះ​គឺជា​ផលប្រយោជន៍​ធំ​បំផុត​ដែល​អ៊ី​រ៉​ង់​នឹង​ទទួល​បាន​ដោយ​ការ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ និង​ការ​ផ្អាក​ កម្មវិធី​អាវុធ​បរមាណូ​របស់​ខ្លួន​។​

​ប៉ុន្តែ​ការ​ដក​ទណ្ឌកម្ម​ទាំងនោះ​ ធ្វើ​ឲ្យ​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ​លោក​ Joe​ Biden​ ទទួល​ការ​ចោទប្រកាន់​ថា​លោក​ទន់ភ្លន់​ចំពោះ​អំពើ​ភេរវកម្ម​ ដែល​ជា​គោលនយោបាយ​ដែល​មិន​អាច​ជៀសវាង​បាន​ ប្រសិនបើ​កិច្ចព្រមព្រៀង​ដំណើរការ​ឡើង​វិញ​។​

​លទ្ធភាព​ដូច្នេះ​បាន​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​គណបក្ស​សាធារណរដ្ឋ​រួច​ទៅ​ហើយ​។​

​កាលពី​ខែ​មុន​ អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​អតីត​ប្រធានាធិបតី​ Donald​ Trump​ គឺ​លោក​ Mike​ Pompeo​ បាន​និយាយ​ថា​ “​ការ​ដក​ទណ្ឌកម្ម​ជា​រឿង​ពុំ​ត្រឹមត្រូវ​”​ នៅ​ពេល​ដែល​លោក​លើក​ជំរុញ​ច្បាប់​ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​លំបាក​សម្រាប់​ប្រធានាធិបតី​លោក​ Biden​ ក្នុង​ការ​ដក​ទណ្ឌកម្ម​លើ​អ៊ី​រ៉​ង់​។​

​លោក​ John​ Smith​ ដែល​ជានា​យក​ការិយាល័យ​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​បរទេស​ (OFAC)​ របស់​រតនាគារ​ចាប់ពី​ឆ្នាំ​ ២០១៥​ ដល់​ ២០១៨​ បាន​ពណ៌នា​ពីរ​លក​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ី​រ៉​ង់​ដោយ​លោក​ Trump​ ថា​ “​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ​នៅ​ក្នុង​វិសាលភាព​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​សម័យ​ទំនើប​”​ ។​

 

 

មតិយោបល់