ព័ត៌មានជាតិ

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Joe​ Biden​ បាន​យល់ព្រម​លក់​អាវុធ​ដែល​សរុប​ជា​ ទឹក​ប្រាក់​ចំនួន​ ៧៣៥​ លាន​ដុល្លារ​ដល់​ប្រទេស​អ៊ី​ស្រា​អែ​ល

(Reuter)​ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Joe​ Biden​ បាន​យល់ព្រម​លក់​អាវុធ​ដែល​សរុប​ជា​ ទឹក​ ប្រាក់​ចំនួន​ ៧៣៥​ លាន​ដុល្លារ​ដល់​ប្រទេស​អ៊ី​ស្រា​អែ​ល​ ហើយ​ប្រភព​ពី​សភា​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ សមាជិក​សភា​សហរដ្ឋអាមេរិក​ត្រូវ​បាន​រំពឹង​ថា​នឹង​មិន​ជំទាស់​នឹង​កិច្ចព្រមព្រៀង​នោះ​ទេ​ ទោះបីជា​មាន​អំពើ​ហិង្សា​រវាង​អ៊ី​ស្រា​អែ​ល​ និង​ពួក​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ក៏​ដោយ​។​ ជំនួយការ​សភា​០៣​ រូប​បាន​និយាយ​ថា​ សភា​ទទួល​ដំណឹង​ជា​ផ្លូវការ​អំពី​ការ​លក់​អាវុធ​កាលពី​ថ្ងៃ​ ០៥​ ខែឧសភា​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ពិនិត្យ​ឡើង​វិញ​ជា​ទៀងទាត់​មុន​ពេល​កិច្ចព្រមព្រៀង​លក់​អាវុធ​ទៅ​ឲ្យ​បរទេស​ធំៗ​ អាច​ដំណើរការ​ទៅ​មុខ​បាន​។​​ការ​លក់​នេះ​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​។​

សភា​ទទួល​ដំណឹង​អំពី​ការ​លក់​នៅ​ក្នុង​ខែមេសា​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ពិនិត្យ​ក្រៅផ្លូវការ​ធម្មតា​មុន​ពេល​ការ​ជូនដំណឹង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ០៥​ ខែឧសភា​។​ តាម​ច្បាប់​សហរដ្ឋអាមេរិក​ការ​ជូនដំណឹង​ជា​ផ្លូវការ​មាន​រយៈពេល​ ១៥​ ថ្ងៃ​សម្រាប់​សភា​ជំទាស់​នឹង​ការ​លក់​ ដែល​ការ​ជំទាស់​មិន​ត្រូវ​បាន​រំពឹង​ទុក​ បើ​ទោះបីជា​មាន​អំពើ​ហិង្សា​កំពុង​បន្ត​ក៏​ដោយ​។​

​ការ​លក់​គ្រាប់​ប្រភេទ​ Joint​ Direct​ Attack​ Munitions​ ឬ​ JDAM​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Boeing​ Co​ (BA.N)​ ត្រូវធ្វើ​ឡើងជា​ទៀងទាត់​មុន​ពេល​ចាប់ផ្តើម​ ការ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​តំបន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

​មន្ត្រី​ជំនួយការ​បាន​និយាយ​ថា​ ក្នុង​កំឡុង​ពេល​នេះ​មិន​មានការ​ជំទាស់​ណាមួយ​នោះ​ទេ​ ខណៈ​ដែល​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ និង​សាធារណរដ្ឋ​នៃ​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​សភា​បាន​ពិនិត្យ​ការ​លក់​នេះ​។​

 

មតិយោបល់