ព័ត៌មានជាតិ

ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងខ្មួលខ្មាញ់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១២ និង៤២ នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់