ព័ត៌មានជាតិ

អគ្គិភ័យឆេះកុដិ១ខ្នងនៅវត្តភ្នំក្រោម បណ្តាលឲ្យខូចខាតទាំងស្រុង នៅខេត្តសៀមរាប

សៀមរាបៈ នៅវេលាម៉ោង០៧ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះកុដិព្រះសង្ឃ១ខ្នង និងសម្ភារៈមួយចំនួន នៅវត្តភ្នំក្រោម អស់ទាំងស្រុង ត្រង់ចំណុចវត្ត ព្រះព្រហ្មភ្នំរំចង់ ក្រឡះវិលវង្ស សុវណ្ណបុប្ផា គិរីចុងកោះ ជម្ពូព្រឹក្សា (ហៅវត្តខ្នងភ្នំក្រោម) ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

ករណីអគ្គិភ័យនេះ បណ្ដាលឱ្យឆេះកុដិព្រះសង្ឃ០១ខ្នងមានទំហំ៤×៦ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះទាំងស្រុង និងរថយន្តកែច្នៃ០១គ្រឿង ម៉ូតូ០១គ្រឿង ម៉ាស៊ីនភ្លើង០១គ្រឿង នឹងសម្ភារៈផ្សេងៗមួយចំនួនទៀត ។

មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង ។

ដោយសារទីតាំងវត្តភ្នំក្រោមនេះ មានកម្ពស់ខ្ពស់ពេក រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច មិនអាចបើកឡើងទៅរួច បានកម្លាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នា ជួយពន្លត់មិនឆេះរាលដាល ។ សូមបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ មិនមានមនុស្សរងរបួសនោះទេ ៕

មតិយោបល់