(ប៉េកាំង)៖ ចិន នៅថ្ងៃពុធ ទី១៩ ខែឧសភានេះបានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពី នាវាចម្បាំងអាមេរិកមួយគ្រឿងធ្វើដំណើរកាត់តាមតំបន់ច្រកសមុទ្រដ៏រសើបមួយនេះ។
នៅថ្ងៃអង្គារសប្ដាហ៍នេះ កងនាវាអាមេរិកទី៧ បានឱ្យដឹងថានាវាពិឃាតបំពាក់មីស៊ីល USS Curtis Wilbur បានធ្វើដំណើរជាទម្លាប់ធម្មតាកាត់តាមច្រកសមុទ្រ តៃវ៉ាន់ ស្របទៅតាមច្បាប់អន្តរជាតិ និងជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការបើកចំហ និងសេរីភាពនៃការធ្វើនាវាចរក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក។ កងនាវអាមេរិកទី៧ ក៏បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកនឹងបន្តសកម្មភាពបែបនេះទៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។
តែអ្នកនាំពាក្យយោធាចិនប្រចាំតំបន់ភូមិភាគខាងកើតបានចោទថាសកម្មភាពនាវាចចម្បាំងអាមេរិក គឺជាទង្វើគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ច្រកសមុទ្រតៃវ៉ាន់ ហើយថាយោធាចិននឹងតាមឃ្លាំមើលសកម្មភាពនាវាចម្បាំងអាមេរិកយ៉ាងយកចិត្តទុកដាក់៕
Reuters៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១
មតិយោបល់