ព័ត៌មានជាតិ

កម្លាំងព្រហ្មទណ្ឌឃាត់ខ្លួនស្ត្រីម្នាក់ពីបទលួចមានស្ថានទម្ងន់ទោសនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត

កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាដល់កងកម្លាំងជំនាញនៃផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាបចុះអនុវត្តដីកានាំខ្លួនលេខ៤២១ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមបង្គាប់ឲ្យនាំខ្លួនឈ្មោះគី ចន្ថា ហៅស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពីបទលួចមានស្ថានទម្ងន់ទោសនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

ប្រតិបត្តិការខាងលើនេះកម្លាំងជំនាញបានធ្វើឡើងនៅចំណុចសាលារៀនទឹកលិចស្ថិតក្នុងឃុំទឹកលិចស្រុកប្រាសាទបាគងខេត្ដសៀមរាបថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។

សូមគោរពបញ្ជាក់ជូនថាជនជាប់ចោទបានឆ្លើយសារភាពថារូបនាងគឺជាអ្នកឌុបជនដៃដល់និងបានចូលរួមប្រព្រឹត្តបទលើ្មសនៅចំណុចភូមិបឹងកុក២សង្កាត់បឹងកុកក្រុងកំពង់ចាមខេត្តកំពង់ចាមកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ដែលត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមអនុវត្តជាបន្តបន្ទាប់រហូតមក៕

 

មតិយោបល់