ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

យូអ៊ីន ឡើងកាលីប ជាមួយ ដួង ម៉ានិច

ភ្នំពេញ: នៅក្នុងសាច់រឿង«គំនុំខ្មោចក្រមុំទាំង៣» គេចាប់អារម្មណ៍ថាតួអង្គលោកខន រ៉ាម៉ន ហៅយូអ៊ីន ដែលជាតារាមានត្រេមុខដូចកូនកាត់កូរ៉េសម្ដែងបានល្អយ៉ាងខ្លាំងក្នុងតំណែងតួឯកដែលមានចរឹកឈ្លើយ វ៉ៃកាប់ចាក់ ជាពិសេសគឺឈុតឆាកស្នេហាជាមួយស្រីស្អាត នាង ដួង ម៉ានិច។ ជាមួយនឹងភាពទាកទាញនេះ ក៏មានការបង្ហើបភ្លាមៗថាលោកបានទទួលតំណែងតួឯកក្នុងរឿងទី២ទៀត  របស់ផលិតកម្មបដិហារ្យភាពយន្ត ដែលជាផលិតកម្មមានមហិច្ឆតាខ្លាំងក្នុងការប្រកួតប្រជែងលើវិស័យភាពយន្ត។

យោងតាមការអះអាងថារបស់ផលិតកររឿង«គំនុំខ្មោចក្រមុំទាំង៣» ដែលទើបដាក់បញ្ចាំងបានមួយថ្ងៃនៅតាមរោងទំនើបកាលពីថ្ងៃទី១៨ សីហា គឺ រងមួយនេះទទួលបានការគាំទ្រខ្លាំងក្នុងចំណោមអ្នកទស្សនាភាពយន្តខ្មែរនៅតាមរោង។ មិនថានៅភ្នំពេញ និងរោងនៅខេត្តសៀមរាបសុទ្ធតែមានការបញ្ជាក់ថាមានទស្សនាពេញៗ ដោយសូម្បីតែក្នុងម៉ោងស្អុយក៏មិនសូវទំនេរកៅអីនោះដែរ។ នៅក្នុងរឿងនេះ មានតួឯកប្រុស៣ស្រី៣ ប៉ុន្តែក្នុងចំណោមតួឯកទាំងនោះគេកត់សម្គាល់ថាលោកយូអ៊ីន ដែលមានសាច់ដុំធំៗ និងរូបរាងខ្ពស់ស្រលះជាតារាដំបូងដែលទើបទទួលបានតំណែងតួឯក មានភាពលេចធ្លោជាងគេ គឺខ្លាំងជាងតួអង្គនាយចឺម និងលោកណាខុនទៅទៀត ដោយសារតែប្លង់ដែលលោកសម្ដែងគឺភាគច្រើនជាខ្លឹមសារឆ្អឹងរបស់រឿង។ អ្នកទស្សនាភាគច្រើនបានសរសើរថាលោកសម្ដែងបានខ្លាំង ខណ:ដែលតួច្រឡឺម និងលេងចរឹកបែបខូចខិល គឺ មិនមានតួឯកច្រើនទេសម្ដែងបានដល់។ ក្នុងនោះឈុតសម្ដែងត្រង់ប្លង់ស្នេហាជាមួយ កញ្ញា ដួង ម៉ានិច ក៏លោកចូលតួបានល្អផងដែរ ទើបធ្វើឲ្យអ្នកទស្សនាយល់ថាតារារូបនេះកន្ទ្រាក់ការចាប់អារម្មណ៍បានច្រើន។

លោក ស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យភាពយន្តបានអះអាងថា ក្នុងចំណោមតួអង្គសំខាន់ៗទាំងអស់លោកចាត់ទុកថាតួអង្គទាំងអស់ល្អខ្លាំងក្នុងរឿង«គំនុំខ្មោចក្រមុំទាំង៣»។ យ៉ាងណាមិញលោកបានសរសើរថាលោកយូអ៊ីនដែលទើបទទួលបានឱកាសតួឯក សម្ដែងបានល្អ និងមានអ្នកពេញចិត្តច្រើន ទើបលោកសម្រេចជ្រើសយកតារារូបនេះឲ្យសម្ដែងតួឯកជាថ្មីម្ដងទៀត ក្នុងរឿងទី២ ដែលគ្រោងចេញថតនៅពាក់កណ្ដាលខែ៩ខាងមុខ។ លោកថាលោកយូអ៊ីន មិនត្រឹមតែមានសមត្ថភាពក្នុងនាមជាតួសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែត្រេមុខកូនកាត់របស់លោកក៏សមនឹងតំណែងតួឯក ហើយជាតារាដែលមានសមត្ថភាពអាចនិពន្ធ និងដឹកនាំសម្ដែងបានទៀតផង ទើបផលិតកម្មស្នើឲ្យលោកមកធ្វើជាអ្នកចាត់ការទូទៅជួយដល់ផលិតកម្ម។

លោកយូអ៊ីន បានថ្លែងប្រាប់ Post News ថា ផលិតកម្មបដិហារ្យភាពយន្ត ពិតបានជាបានផ្ដល់ឲ្យលោកនូវតំណែងតួឯកក្នុងរឿងទី២ប្រាកដមែន ដោយលោកប្រកាសថានេះគឺជាផ្លែផ្កាមួយដែលបានកើតឡើងដោយសារតែលោកក៏បានប្រឹងប្រែងបង្កើនសមត្ថភាពខ្លួនឯង។ យ៉ាងណាមិញលោកបានប្រកាសថា ហេតុផលដែលលោកលេចធ្លោក្នុងរឿង«គំនុំខ្មោចក្រមុំទាំង៣» ហើយឈានដល់បានតំណែងតួឯកក្នុងរឿងទី២ គឺដោយសារលោកបានដៃគូលេងខ្លាំងគឺកញ្ញាដួង ម៉ានិច ដែលជួយលោកកាន់តែទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះ។ លោកហាក់រំពឹងខ្លាំងថាឱកាសសម្ដែងតួឯកលើកទី២ នឹងកាន់តែជួយឲ្យលោកបោះជំហានបានរហ័សនៅក្នុងវិស័យសម្ដែង នឹងក្លាយខ្លួនជាតួអង្គល្បីម្នាក់៕

photo_2016-08-18_23-08-44

photo_2016-08-18_23-08-50

photo_2016-08-18_23-08-54

photo_2016-08-18_23-08-58

photo_2016-08-18_23-09-12

photo_2016-08-18_23-09-15

photo_2016-08-18_23-09-26

photo_2016-08-18_23-09-30

photo_2016-08-18_23-09-33

photo_2016-08-18_23-09-37

photo_2016-08-18_23-09-41

photo_2016-08-18_23-09-44

មតិយោបល់