ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ដឹកស៊ីម៉ងត៍ឡើងចំណោត រអិលថយក្រោយប៉ះផ្ទះពលរដ្ឋ បណ្តាលឲ្យខូចខាត

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ងត៍ ឡើងចំណោតអកហ្សើ រអិលថយក្រោយកកឹតផ្ទះប្រជាពលរដ្ឋ និងប៉ះទូកញ្ចក់មុខផ្ទះខូចខាត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង តាមបណ្តោយផ្លវបេតុង កែងអតីតផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តដឹកស៊ីម៉ងត៍ម៉ាកហ៊ីយ៉ន់ដាយ ក្បាលពណ៌ស តួពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A 1543 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មានពី កន្លែង កើត ហេតុ បានឲ្យដឹងថា នៅមុនពេល កើត ហេតុ រថយន្ត ខាងលើ បាន ធ្វើ ដំណើរ តាម បណ្តោយ ផ្លូវ បេតុងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ខណ:ដែលរថន្តកំពុងឡើងចំណោត ស្រាប់តែមានរថយន្ត ដឹកដីមួយគ្រឿង បើកកាត់មុខតាមបណ្តោយអតីតផ្លូវរថភ្លើង ពីត្បូងទៅជើងធ្វើឱ្យរថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ងត៍អកហ្សើ ជាន់ហ្វ្រាំងមិនស៊ីក៏រអិលថយក្រោយ ប៉ះម៉ូតូពីរគ្រឿង និងប៉ះទូកញ្ចក់នៅមុខផ្ទះ ព្រមទាំងជ្រីផ្ទះប្រជាពលរដ្ឋមួយកន្លែងរងការខូចខាត ។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តសម្រួល អស់រយ:ពេលជាច្រើនម៉ោង រហូតដល់ម៉ោង៥ល្ងាចថ្ងៃដដែលភាគីទាំងសងខាង កំពុងសម្រួលគ្នា ។ ដោយឡែកម៉ូតូពីរគ្រឿង ដែលប៉ះបន្តិចបន្តួច បានបើកចេញដំណើរបន្តទៀត ៕

មតិយោបល់