ព័ត៌មានជាតិ

សង្វេគណាស់! បុរសម្នាក់ ខូចចិត្តនឹងប្រពន្ធស្លាប់ចោល ចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

កំពង់ធំៈ នៅថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៤និង០០នាទី មានករណីមនុស្សចងក ធ្វើអត្តឃាត បណ្តាលឲ្យស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិបូពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សពជ​នរងគ្រោះឈ្មោះ រី ប៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ នៅភូមិបូពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ។

សន្និដ្ឋានៈ តាមការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ និងសាកសពឃើញថា ស្លាប់ដោយសារចងកធ្វើអត្តឃាតដោយខ្លួនឯង មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ។

មូលហេតុ៖ ខូចចិត្ដនឹង ប្រពន្ធស្លាប់ចោល ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់