ផ្ទះ ព័ត៌មានជាតិ អាណិតណាស់! ក្...

អាណិតណាស់! ក្មេងប្រុសម្នាក់ ធ្លាក់ចូលទឹកស្ទឹង បណ្តាលឲ្យលង់ស្លាប់

0

កំពង់ធំ: ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី មានករណីក្មេងប្រុសម្នាក់ធ្លាក់ចូលក្នុងទឹកស្ទឹង បណ្តាលឲ្យស្លាប់ ស្ថិតនៅត្រង់ចំណុចភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ចិន្តា រតនា ភេទប្រុស អាយុ៤ឆ្នាំ ។

មូលហេតុ៖ បណ្តាលមកពីធ្លាក់ ចូលក្នុងទឹកស្ទឹង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ក្មេងរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែន ទើបអនុញ្ញាតឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់