ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវ ត្រូវសមត្ថកិច្ចឃាត់សួរនាំ

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាហិង្សា ចំណុចម្តុំវត្តឃ្មួញតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តកាមរីបាឡែនជាប់ដៃចង្កូតធ្វើឲ្យក្រឡាប់ បណ្តាលឲ្យរងរបួសស្រាល បន្ទាប់មកបុរសជាអ្នកបើកបរថយន្តរូបនោះ បានទូរស័ព្ទហៅបងប្អូនមិត្តភក្តិឲ្យមកជួយលើករថយន្ត រួចហើយស្រាប់តែភ្លេចកូនសោក្នុងរថយន្តមួយគ្រឿងផ្សេងទៀតម៉ាកហ្វ័ដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-2291 ជារបស់បងប្អូន ហើយក៏តេទូរស័ព្ទឲ្យបងប្អូនជួយយកសោនោះត្រឡប់មកវិញ លុះពេលម្ចាស់រថយន្តហ្វ័ដមកដល់ក៏មានចិត្តខឹង និងនិយាយឌឺដងដាក់គ្នារហូតឈ្លោះប្រកែកគ្នាបង្កការភ្ញាក់ផ្អើលពេញផ្លូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍តែម្តង។

សូមបញ្ជាក់៖ ករណីនេះ ភាគីខាងលើសង្ស័យជាបងថ្លៃប្អូនថ្លៃ៕

មតិយោបល់