ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពលួចកាច់សោកម៉ូតូមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់

ភ្នំពេញ: មានករណីជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ស្របពេលដែលកំពុងធ្វើសកម្មភាពភាពកាច់សោក ម៉ូតូឌ្រីមសង់ឆ្នាំ២០១៦ មួយគ្រឿងមិនបានសម្រេច បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ឃាត់ខ្លួនមានឈ្មោះ ហេង សំអឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទី២រត់គេចខ្លួនឈ្មោះ ធា ភេទប្រុស អាយុប្រហែល៣៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះមានឈ្មោះ យន់ ភឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងក្រោម កំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដល់ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ពេលនោះក៏មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីលួចកាច់សោកម៉ូតូ ស្ថិតនៅលើផ្លូវបេតុងមុខការដ្ឋានសំណង់ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្លាមៗ កម្លាំងសមត្ថកិច្ចបានទៅដល់ ទីតាំងកន្លែងកើតហេតុ ឃើញប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យ បានម្នាក់ឈ្មោះ ហេង សំអឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ម្នាក់ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ក្រោយមកសមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងក្រោម ដើម្បីធ្វើការសាកសួរ និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តវិធានការតាមច្បាប់ ៕

មតិយោបល់