ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ យកក្រមាចងកសម្លាប់ខ្លួន នៅវាលស្រែក្បែរស្រះទឹក

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ បានបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអត្តឃាតចងក នៅនឹងដើមកាស្យ៉ាបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០១និង២០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អិន សារិន អាយុ៦១ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ តាមការបំភ្លឺរបស់ប្រពន្ធ ឈ្មោះ វេត សង្វាពេជ្របានឲ្យដឹងថា ប្តីរបស់គាត់មានសតិមិនសូវល្អ និងទទួលទានស្រាជាប្រចាំ ។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនកើតហេតុគាត់បានបាត់ពីផ្ទះ ហើយក៏នាំគ្នាដើររក ស្រាប់តែប្រទះឃើញគាត់យកក្រមាចងក ភ្ជាប់នឹងដើមកាស្យ៉ាក្បែរស្រះទឹកជាប់និងវាលស្រែ ។ សពត្រូវបានក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់