ព័ត៌មានជាតិ

កូរ៉េខាងត្បូង​ទទូច​ស្នើសុំ​កូរ៉េខាងជើង​ឲ្យមាន​ការភិភាក្សា​ជា​ថ្មី​ម្ដងទៀត​

​នៅ​ថ្ងៃ​ចន្ទ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ ២០១៥ ប្រទេស​កូរ៉េខាងត្បូង បាន​អំពាវនាវ​ឲ្យមាន​កិច្ចពិភាក្សា​ជា​ថ្មី ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ (​កូរ៉េខាងជើង​) បន្ទាប់​ពី​ការស្នើសុំ​ពិភាក្សា​នៅ​ក្នុង​ខែ​មករា​បាន​បរាជ័យ ក្នុង​គ្រា​មាន​ជម្លោះ​លើ​បញ្ហា​ជាច្រើន នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។​
north-korea-kim-jong-un
​តំណាង​សម្របសម្រួល​របស់​កូរ៉េខាងត្បូង លោក Lim Byeong-cheol បាន​ប្រាប់​សារព័ត៌មាន​ថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នៅតែ​អំពាវនាវ​ឲ្យមាន​កិច្ច​ពិភាក្សា​ជាមួយ​នឹង​កូរ៉េខាងជើង បើទោះបីជា​កូរ៉េ​ខាងជើង​បាន​ច្រានចោល​ការស្នើសុំ​ពិភាក្សា​ជាច្រើន​ដង​ក្ដី​។ កាលពី​ខែ​ធ្នូ កន្លងទៅនេះ កូរ៉េខាងត្បូង បាន​ស្នើសុំ​ឲ្យមាន​កិច្ចពិភាក្សា​នៅក្នុងខែម​ករា ប៉ុន្តែ​ការស្នើសុំ​ត្រូវ​បាន​បរាជ័យ​។​
​កូរ៉េខាងត្បូង សង្ឃឹមថា កូរ៉េ​ខាងជើង​នឹង​យល់ព្រម​លើ​ការស្នើសុំ តាម​សំណើ​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​កូរ៉េ​ទាំងពីរ​បាន​ជួបគ្នា​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ពាក្យ​កណ្ដាល​ខែកុម្ភៈ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា សង្គ្រាម​កូរ៉េ​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ១៩៥០ ដល់ ១៩៥៣ ដោយ​បាន​បែងចែក​ប្រទេស​កូរ៉េ​ជា​ពីរ និង​បាន​ធ្វើឲ្យ​ក្រុម​គ្រួសារ​ជាច្រើន​ត្រូវបាន​បែក​គ្នា ហើយ​ការស្នើសុំ​នេះ​គឺ​ដើម្បី​ចង់​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​វិញ​៕​

មតិយោបល់