ព័ត៌មានជាតិ

ប្រធានក្រុមហ៊ុនគ្រឿងសង្ហារឹមម្នាក់ ជាជនជាតិរុស្ស៊ី ដួលស្លាប់ផ្កាប់មុខនៅបន្ទប់ខុនដូរវីស្តារ

ភ្នំពេញ: ជនជាតិរុស្ស៊ីសញ្ញាតិខ្មែរម្នាក់ និងជាប្រធានក្រុមហ៊ុនគ្រឿងសង្ហារឹមមួយ ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់ នៅបន្ទប់ទឹកនៅក្នុងបន្ទប់ខុនដូរមួយកន្លែង បន្ទាប់ពីមានជំងឺប្រចាំកាយ ផឹកស្រារយ:ពេល៥ថ្ងៃជាប់ៗគ្នា អស់ចំនួន៨ដប ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាប្រមាណ១០ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចបន្ទប់លេខ១៨HI ខុនដូរ វីស្តារ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនជាតិបរទេស ដែលដួលស្លាប់នោះឈ្មោះ ដេនីស កូហ្សឡម (KOZLOV DENIS) ភេទប្រុស ឆ្នាំកំណើត១៩៨១ ជនជាតិរុស្ស៊ី សញ្ជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុនគ្រឿងសង្ហារឹម ស្នាក់នៅបន្ទប់ខុនដូរខាងលើ ។

តាមស្រ្តីឈ្មោះ ឈាន សូនីតា អាយុ៣១ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា អ្នកស្រីនិងប្តី បានរស់នៅជាមួយគ្នា មានកូនចំនួន២នាក់ និងកំពុងតែពពោះកូនក្នុងផ្ទៃបាន៣ខែ ។ កន្លងមកប្តីមានជំងឺប្រចាំកាយលើសឈាម ។

ភរិយាជនរងគ្រោះ បានឲ្យសមត្ថកិច្ច ដឹងទៀតថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ប្តីបានទៅបុណ្យសពមិត្តភក្តិ ហើយបានផឹកស្រាស្រវឹងជោកជាំ ពេលមកដល់ផ្ទះវិញ ក៏បន្តផឹកស្រាជាប់រហូតរយ:ពេល ៥ថ្ងៃជាប់គ្នា អស់៨ដប និងដេកតែនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ។

តាមព័ត៌មានបានឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១ ស្រ្តីជាប្រពន្ធបានភ្ញាក់ពីដំណេក ទៅលើកប្តីដែលធ្លាប់តែដេកនៅលើសាឡុង មិនឃើញក៏បានដើរចូលទៅក្នុងបបន្ទប់ទឹក ស្រាប់តែប្រទះឃើញប្តីដេកផ្កាប់មុខ នៅក្នុងបន្ទប់ទឹក ។ ភ្លាមៗនោះក៏បានទូរស័ព្ទ ប្រាប់មិត្តភក្កិនាំគ្នា ហៅគ្រូពេទ្យ ប្រុងដឹកបញ្ជូនទៅសង្គ្រោះ តែស្លាប់បាត់ទៅហើយ ។ លុះក្រោយមក ក៏បានរាយការណ៍ ប្រាប់នគរបាលមូលដ្ឋានហៅ ក្រុមគ្រូពេទ្យ ចុះទៅយកសំណាក់ រកពុំឃើញមានកូវីដនោះទេ ។

តាមការត្រួតពិនិត្យ របស់នគរបាលបច្ចេកទេកទេស និងវិទ្យាសាស្រ្ត បានឲ្យដឹងថា ជនជាតិរុស្ស៊ីរូបនោះស្លាប់ ដោយសារតែគាំងបេះដូង ។ សពត្រូវបានបញ្ចូនទៅតម្កល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីរង់ចាំសាច់ញាតិមកយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់