បាត់ដំបង៖ ជនដៃដល់ល្មោភកាមម្នាក់បានធ្វើសកម្មភាពប្រទូស្តកេរ្តិ៍ខ្មាស់លើក្មេងស្រីទើបអាយុ០៥ឆ្នាំ នៅចំណុចក្នុងបន្ទប់ទឹកផ្ទះជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះងូតទឹកក្នុងបន្ទប់ទឹកម្នាក់ឯង ចំណែកជីដូនរបស់ជនរងគ្រោះមិននៅផ្ទះ រីឯជីតាជនរងគ្រោះនៅផ្ទះតែផឹកស្រាស្រវឹងទើបជនសង្ស័យឆ្លៀតឱកាសធ្វើសកម្មភាពបានសម្រេច។ ហេតុការណ៍នេះ កើតឡើងចំណុចក្រុមទី០២ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ឲ្យដឹងថា ជនសង្ស័យឈ្មោះ ទូច ចាន់ណេត ហៅ យ៉េត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពស្ទាបអង្អែលប្រដាប់ភេទ របស់ជនរងគ្រោះ អាយុ០៥ឆ្នាំ រស់នៅភូមិ.ឃុំជាមួយជនសង្ស័យ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់